ស្អាត ឆ្លាត ហើយជាអ្នកមានទៀត! នាង Min Pechaya គ្រប់គ្រងធុរកិច្ចជំនួសឪពុកឡូយមិនធម្មតា!

ថៃ៖ ក្រោយពីក្តោបបានដំណែងជាតួឯកស្រី ដំដាប់ជួរមុខនៅក្នុងស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៧ដ៏ល្បីល្បាញរបស់ប្រទេសថៃហើយ មួយរយៈពេលចុងក្រោយនេះនាង Min Pechaya តែងតែមានការងារមមារញឹកជាខ្លាំង ជាមួយនឹងការចេញថតតាម កម្មវិធីទូរទស្សន៍  ការឃោសនាផលិតផលល្បីៗ ផ្សេងៗទៀតជាច្រើន។ 

ក្រៅពីនេះនាងក៏នៅមានការងាររវល់មួយផ្នែកទៀតផងដែរ គឺការចុះគ្រប់គ្រងធុរកិច្ច របស់គ្រួសារដ៏ធំសម្បើមជំនួសឪពុក ខាងអាជីវកម្មលក់គ្រឿងសម្ភារៈសំណង់ស្ថិតនៅ ក្នុងខេត្ត Khon Kaen។ មុខជំនួញមួយនេះមានភាពល្បីល្បាញខាងផ្គត់ផ្គង់សម្ភារៈ សំណង់គ្រប់ប្រភេទ មិនចាញ់ហាងធំៗនៅក្នុងទីក្រុងបាងកកប៉ុន្មាននោះទេ។ ដោយក្រុមហ៊ុនដ៏អស្ចារ្យនេះ វាត្រូវបានបង្កើតឡើង កាលពីក្នុងឆ្នាំ២០១៥កន្លងទៅ ក្រោមកម្លាំងញើសឈាមរបស់ឪពុកនាង និងសមាជិកក្រុមគ្រួសារទាំងមូល។

លើសពីនេះដើម្បីអបអរដល់ភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ ឳពុករបស់ Min Pechaya ក៏បានចាប់ផ្តើមបើកអាជីវកម្មថ្មីស្រឡាងមួយបន្ថែមទៀត គឺគម្រោង សាងសង់លំនៅដ្ឋានដ៏ធំស្កឹមស្កៃមហិមា មិនធ្លាប់មានពីមុនមកនៅក្នុងខេត្ត Khon Kaen ដូចគ្នា។ ហើយគម្រោងសាងសង់គេហដ្ឋានដ៏ប្រណីតនេះ អាចនិយាយបានថា មានភាពស្រស់ស្អាត និងទំនើបទាន់សម័យណាស់ ការច្នៃម៉ូតគ្រប់ផ្ទះគ្រប់ខ្នង សុទ្ធតែគួរឱ្យចង់រស់នៅតែម្តង។

ទោះបីជាវាគ្រាន់តែជាមុខជំនួញជួញដូររកស៊ីរបស់ឪពុកនាងមែន តែអ្នកគាំទ្រ និងមហាជនទូទៅជាច្រើននាក់បានប្រាប់ថា នាង Min Pechaya ប្រៀបដូចជាសេដ្ឋីនីម្នាក់អ៊ីចឹង ព្រោះក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ នាងនឹងត្រូវក្លាយទៅជាអ្នកគ្រប់គ្រងមុខជំនួញ  និងទ្រព្យសម្បត្តិទាំងអស់នេះបន្តពីឪពុករបស់ខ្លួន។

ទាំងស្អាត ទាំងឆ្លាតគួរឱ្យស្រឡាញ់ ហើយជាអ្នកមានស្តុកស្តម្ភបែបនេះ កម្លោះហៃសូររូបណាទៅដែលមានវាសនាបានគ្រងបេះដូងនាង? បើពេលនេះនាង Min Peach Jaya មិនទាន់គិតគូររឿងស្នេហាផង  ព្រោះជាប់រវល់ការងារធុរកិច្ចពេក។ មានទាំងព្រមអញ្ចឹងស្រីៗទូទាំងប្រទេសច្រណែនស្លាប់ហើយ! នាងMin Pechaya ពិតជាឡូយមិនធម្មតាមែន៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload