ខណៈ​នេះ ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៣ តុលា​នេះ ភ្លៀង​បាន​និង​កំពុង​ធ្លាក់​ខ្លាំង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​និង​ផ្ទៃមេឃ​ងងឹត​នោះ​ថែម​ទៀត ។

មក​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ចន្ទ​ដដែល​នេះ មិន​ទាន់​មាន​របាយ​ការ​បឋម​ពី​ការ​លិច​ទឹក​និង​បាក់​រលំ​ដើមឈើ ក៍​ដូច​ជា​ការ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​នៅឡើយ​ទេ ៕