១០ វិធី ថែទែតម្រងនោមដោយមិនចំណាយប្រាក់

6 Videos


  1. ថែទាំជើងទាំងគូ
    ធាតុត្រជាក់ដូច្នេះត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងការរក្សាកម្តៅឧណ្ហៗនៅត្រង់ជើង ។ ពេលគេងមិនត្រូវគេងសណ្តូកជើងបែរចំខ្យល់កង្ហារមិនត្រូវដើរជើងទទេនៅលើទីធ្លាឬទីកន្លែងដែលសើមរយៈពេលយូរឡើយ ។ក្រៅពីនោះនៅត្រង់បាតជើងក៏មានចំណុចសំខាន់ៗដែលទាក់ទងដល់សុខភាពក្រលៀនដែរដោយជារៀងរាល់យប់មុនពេលចូលគេងអាចម៉ាស្សាបាតជើងមួយសន្ទុះ ។
  2. ផឹកទឹក
    ទឹកគឺជាប្រភពនៃជីវិត ។ នៅក្នុងរាងកាយកាលបើបរិមាណទឹកមិនគ្រប់គ្រាន់អាចបន្សល់ទុកជាតិពុលដែលបង្កើនបន្ទុកដល់ក្រលៀន ។ ដូច្នេះការផឹកទឹកឱ្យបានទៀងទាត់គឺជាវិធីសាស្ត្រដ៏សំខាន់ក្នុងការថែទាំសុខភាពក្រលៀន ។
  3. ការទទួលទានដំណេក
    ការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ក៏មានប្រយោជន៍ក្នុងការថែទាំសុខភាពក្រលៀនដែរ ។ តាមការស្រាវជ្រាវកន្លងមកបានរកឃើញថាអ្នកដែលមានជំងឺខ្សោយក្រលៀនមួយចំនួនច្រើនតែផ្តើមចេញពីការអត់ងងុយទទួលទានដំណេកមិនគ្រប់គ្រាន់និងធ្វើការហត់នឿយខ្លាំង ។ ដូច្នេះកាលបើមានទម្លាប់ល្អឆាប់ចូលគេងនិងឆាប់ក្រោកមានអំណោយផលល្អក្នុងការថែទាំសុខភាពក្រលៀន ។
  4. ការប្រើប្រាស់ឱសថ
    ឱសថគ្រប់ប្រភេទសុទ្ធតែមានប្រតិកម្មបន្ទាប់បន្សំហើយមានឱសថខ្លះទទួលទានជារឿយៗអាចប៉ះពាល់ដល់ក្រលៀន ។ ដូច្នេះមុននឹងប្រើប្រាស់ឱសថប្រភេទណាមួយត្រូវមានស្មារតី ប្រុងប្រយ័ត្ននិងអានពីវិធីប្រើប្រាស់ឱ្យបានល្អិតល្អន់ហើយបើត្រូវការប្រើថ្នាំប្រភេទណាមួយក្នុងរយៈពេលយូរគួរសួរយោបល់ពីអ្នកឯកទេស ។
  5. លេបទឹកមាត់
    តាមរយៈការពិសោធបានកត់សម្គាល់ថាការខាកស្តោះទឹកមាត់ញឹកញាប់អាចទទួលអារម្មណ៍ថាមានការចុករួយចង្កេះ តែផ្ទុយទៅវិញកាលបើឧស្សាហ៍លេបទឹកមាត់ញឹកញាប់គឺមានសារប្រយោជន៍ក្នុងការថែទាំសុខភាពក្រលៀន ។
  6. ការហូបចុក
    អាហារដែលអាចប៉ូវក្រលៀនមានច្រើនមុខក្រៅពីអាហារពណ៌ខ្មៅដូចជាល្ងខ្មៅផ្សិតត្រចៀកកណ្តុរ អង្ករខ្មៅនិងសណ្តែកខ្មៅ…។ល។ នៅមានគ្រាប់វ៉លណាត់ គូឆាយ បង្គា និង ក្រលៀនពពែ…។ល។
  7. ការបត់ជើងធំ
    ការបត់ជើងធំមិនស្រួលឬទល់លាមកអាចធ្វើឱ្យគំនិតច្របូកច្របល់មានចរិតឆាប់ខឹងឆេវឆាវព្រមទាំងអាចប៉ះពាល់ដល់ក្រលៀននិងមានអាការចុករួយចង្កេះ ក្អួតចង្អោរទៀតផង ។ ដូច្នេះការរក្សាឱ្យការបត់ជើងធំបានស្រួលក៏ជាវិធីសាស្ត្រមួយជួយថែទាំសុខភាពក្រលៀនដែរ ។ ម្យ៉ាងទៀតនៅពេលដែលពិបាកបត់ជើងធំអាចប្រើដៃទាំងគូដាក់ចំពីលើចំណុចបរិវេណក្រលៀនទាំងសងខាងហើយឈ្លីថ្នមៗអាចធ្វើឱ្យក្រលៀនដំណើរការល្អនិងបង្កើនល្បឿនក្នុងការបញ្ចេញលាមក ។ ពេលកំពុងដើរត្រូវប្រើដៃទាំងគូឈ្លីនៅពីលើចំណុចក្រលៀនទាំងសងខាងក៏អាចជួយបន្ធូរអាការចុករួយចង្កេះបានដែរ ។
  8. ចៀសវាងការបញ្ចេញពលកម្មខ្លាំងនិងការរួមភេទច្រើនជ្រុល
    កាលបើបញ្ចេញពលកម្មខ្លាំងរាងកាយអាចបាក់កម្លាំងខួរក្បាលកាលបើបញ្ចេញពលកម្មខ្លាំងក៏អាចប៉ះពាល់ដល់ឈាមនិងការរួមភេទច្រើនហួសប្រមាណអាចប៉ះពាល់ដល់មេជីវិត ។ ដូច្នេះអ្វីៗត្រូវតែឱ្យមានកម្រិតសមល្មមទើបអាចជួយថែទាំក្រលៀននិងមេជីវិត ។
  9. ឈឺបត់ជើងតូចមិនត្រូវទ្រាំ
    បរិមាណទឹកនោមនៅក្នុងបោ្លកនោមកាលបើឈានដល់កម្រិតណាមួយហើយអាចរំញោចដល់ប្រព័ន្ធសរសៃប្រសាទនិងបង្កឱ្យឈឺបត់ជើងតូច។ ដូច្នេះត្រូវប្រញាប់ទៅបន្ទប់ទឹកដើម្បីបញ្ចេញទឹកនោមឱ្យអស់ ។ បើ មិនដូច្នោះទេបរិមាណទឹកនោមដែលកកស្ទះអាចបង្កទៅជាទឹកកខ្វក់ដែលអាចបំផ្លាញក្រលៀន ។ ហេតុនេះពេលឈឺបត់ជើងតូចត្រូវតែទៅបញ្ចេញឱ្យអស់ភ្លាម ។
  10. លំហាត់ប្រាណ
    សម្រាប់វិធីហាត់ប្រាណសុខភាពក្រលៀនជាដំបូងត្រូវផ្អឹបបាតដៃទាំងពីរចូលគ្នានិងត្រដុសចុះឡើងទាល់តែឡើងកម្តៅហើយយកមកដាក់នៅពីលើចំណុចចង្កេះទាំងសងខាងដោយឈ្លីរហូតឡើងកម្តៅទើបឈប់ ។ លំហាត់ប្រាណបែបនេះត្រូវធ្វើមួយថ្ងៃពីរដង (ព្រឹក ល្ងាច) ដោយមួយលើកៗត្រូវឈ្លីឱ្យបាន ២០០ ដង ៕ គ.ឡេង (ស៊ីន ហួរ)