បុរស​អាហ្វ្រិក​ខាង​ត្បូង​​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​​បទ​ជួញដូរ​កូកាអុីន​

មន្ត្រីបាននិយាយកាលពីម្សិលមិញថា បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ដែលជាប់ចោទថាបានលេបគ្រឿងញៀនកូកាអុីនជាងកន្លះគីឡូក្នុងកញ្ចប់តូចៗចូលក្នុងពោះហើយចូលមកប្រទេសកម្ពុជា ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនកាលពីថ្ងៃពុធ នៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានបញ្ជូនទៅបន្ធនាគារព្រៃស។ ចាកូប៊ូស ដាវី បូសា  អាយុ៣០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោក សារី បុត្រសត្យា នាយការិយាល័យជំនួញគ្រឿងញៀនខុសច្បាប់នៃនាយករដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា សមត្ថកិច្ចបានរកឃើញថ្នាំញៀនកូកាអុីនទម្ងន់៥៨៧ក្រាមនៅក្នុងថង់ប្លាស្ទិកចំនួន៤២ ដែល ចាកូប៊ូស ចាវី បូសា បានលេបចូលទៅក្នុងពោះ។  លោកបានឲ្យដឹងទៀតថា ចាកូប៊ូស ចាវី បូសា បានទល់លាមក ហើយឈឺបន្ទាប់ពីលេចគ្រឿងញៀនទាំងនោះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយយប់កាលពីថ្ងៃអាទិត្យ។ ការបញ្ជូនបុរសនេះទៅមន្ទីរពេទ្យធ្វើឲ្យនគរបាលមិនអាចលាក់ការសម្ងាត់បាននៅក្នុងករណីនេះ ដូច្នេះហើយគ្មានការចាប់ខ្លួនផ្សេងទៀតឡើយទោះបីជាស៊ើបអង្កេតមួយសប្តាហ៍ហើយក៏ដោយ។  នគរបាលជឿថា គឿងញៀនទាំងនោះទំនងជាមានគោលដៅឆ្ពោះទៅប្រទេសថៃ តាមផ្លូវគោក។ បទចោទប្រកាន់ជួញដូរគ្រឿងញៀនត្រូវមាទោសជាប់ពន្ធនាគារមួយជីវិត និងពិន័យជាប្រាក់រហូតដល់ទៅ១០០លានរៀល ឬប្រហែល ២៥.០០០ដុល្លារ៕ សុខុម © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post បុរស​អាហ្វ្រិក​ខាង​ត្បូង​​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​​បទ​ជួញដូរ​កូកាអុីន​ appeared first on The Cambodia Daily.