ទារកទើបនឹងកើតត្រូវបានគេយកទៅបោះចោល ទាំងនៅមានជីវិត !

6 Videos


មានទារកម្នាក់ ដែលគេបានយកទៅបោះចោល ហើយនៅរស់រានមានជីវិតនៅឡើយ ត្រូវបានអ្នកចូលទៅបត់ជើងនៅក្នុងអាគាររោងចក្រទំនេរមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ប្រទះឃើញ នៅថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
ទារកទើបនឹងកើតត្រូវបានគេយកទៅបោះចោល ទាំងនៅមានជីវិត !
ប្រជាពលរដ្ឋនៅក្បែរនោះ បានឲ្យដឹងថា ទារកនោះ ទើបនឹងកើតចេញមកបានប៉ុន្មានថ្ងៃប៉ុណ្ណោះ មានអវៈយវៈគ្រប់គ្រាន់ ។ ប៉ុន្តែមានសុខភាពមិនសូវល្អនោះទេ ហើយត្រូវបានគេយកទៅប្លុងចោល ក្នុងដីឡូត៏រោងចក្រទំនេរខាងលើ ដោយរុំកន្សែង ដាក់នៅក្នុងកាបូបយួរមួយ ។ កាផ្លុងចោលរបស់ ឪពុកម្ដាយនៅទីនោះ ប៉ុន្តែមិនដឹងថា មានមូលហេតុអ្វី ទើបបានជាឪពុកម្តាយ ដាច់ចិត្ត យកកូនទៅបោះចោលបែបនេះ ។ ប៉ុន្តែមានមនុស្សជាច្រើនបានសង្ស័យថា ឪពុកម្ដាយទារកនោះ ស្រលាញ់ គ្នាលួចលាក់ រហូតជ្រុលជ្រួស មានផ្ទៃពោះ ហើយដោយសារខ្លាចខ្មាស់គេ ទើបពេលកូនកើតមក សម្រេចចិត្តនាំយកទៅបោះចោលតែម្ដង ។
ទារកទើបនឹងកើតត្រូវបានគេយកទៅបោះចោល ទាំងនៅមានជីវិត !
ក្រោយពីទទួលបានពត៌មាននេះ ត្រូវបានរថយន្តសង្គ្រោះទៅដឹកយកទៅ សង្គ្រោះបន្ទាន់ នៅ ក្នុងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយក៏មានស្ត្រីម្នាក់សុំយកទៅចិញ្ចឹមធ្វើជាកូនបង្កើត របស់ ខ្លួន៕
សុថាត់
ទារកទើបនឹងកើតត្រូវបានគេយកទៅបោះចោល ទាំងនៅមានជីវិត !