ឈិន ច័ន្ទសុធារី បង្ហាញអារម្មណ៍ លែងចង់រស់តទៅទៀត?

ភ្នំពេញ៖ ក្នុងមួយរយៈក្រោយនេះ គេសង្កេតឃើញថា អតីតពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី ហាក់ដូចជាកើតទុក្ខព្រួយក្នុងចិត្ត ដែលតែងឃើញអ្នកនាង ទម្លាយអារម្មណ៍របស់ខ្លួន តាមហ្វេសប៊ុកជាញឹកញាប់ ជាមួយនឹងការបង្ហោះរូប និងសារក្រៀមក្រំជាច្រើន។

ក្នុងនោះដែរ សារមួយដែលពិធីការិនីរូបនេះ ទើបតែសរសេរកាលពីថ្មីៗ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដែលរូបនាង ហ៊ាននិយាយថា លែងចង់រស់តទៅទៀត។ ចំពោះសារមួយនោះ បានសរសេរថា "ពិបាកទ្រាំណាស់ លោកអើយ មានអ្នកណា យល់អារម្មណ៍នេះ និយាយតាមត្រង់ចុះ មិនចង់រស់នៅទេ ប៉ុន្តែខ្លោចផ្សានឹងកូន បើអត់ពីម៉ាក់ទៅ តើមានអ្នកណាមើលថែកូន រឺមានដែរ តើគេអាចមើលថែកូនៗបានដូចម៉ាក់ទេ? សំនួរគ្មានចម្លើយ"។ 

ជីវិតគ្រួសារ របស់អ្នកនាង ឈិន ច័ន្ទសុធារី មិនមានអ្នកណាដឹងទេថា រូបអ្នកនាងបានជួបរឿងរ៉ាវបញ្ហារកាំរកូស ជាមួយស្វាមីមែន ឬយ៉ាងណានោះទេ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានលើកទឹកចិត្តដល់នាង ឲ្យមានភាពរឹងមាំក្នុងជីវិត ដើម្បីមើលថែខ្លួន និងកូនភ្លោះរបស់នាងផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អតីតពិធិការិនី អ្នកនាង ឈិន ច័ន្ទសុធារី បានជួបគ្រោះអាក្រក់ ដោយត្រូវចោរលួចទូរស័ព្ទដៃរបស់នាងបើយោងតាមការបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់នាង។

អ្នកនាង ឈិន ច័ន្ទសុធារី បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ទៅកាន់អ្នកគាំទ្រ ពេលបាត់បង់ទូរស័ព្ទជាទីស្រឡាញ់របស់នាង តាមរយ:ការបង្ហោះសារមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសរសេររៀបរាប់ពី ការបាត់ទូរស័ព្ទរបស់នាងថា "បាត់ទូរស័ព្ទហើយ ខ្ញុំអស់អាលីងទាំងលេខទូរស័ព្ទ ការងារសំខាន់ៗ និងឯកសារនៅក្នុងនោះទាំងអស់ ទាំងរូបថត ស្តាយណាស់ អស់បានធ្វើការអីត្រូវចំណាយពេល រកលេខការងារតៗគ្នា សុំរំខានម្តងទៀត សង្ឃឹមថាមិនប្រកាន់ ចេះមានរូបថតមួយនៅក្នុងទូរស័ព្ទលោកប្តីដែរ ឥលូវខ្ចីទូរស័ព្ទ លោកប្តីបើកមើល Facebook លេងបន្តិចមើល នឹកមិត្តៗបងៗប្អូនៗពេក រួចសងស្វាមីវិញ ឥលូវចង់ប្តូរមកប្រើអ៊ិនចុច7 វិញបាត់មិនសូវស្តាយ ហើយសូមអភ័យទោស បើការcall មិនចូលទាក់ទងនិងការងាររឺក៏បងប្អូនមិត្តៗ បានផ្ញើរសារមកមិនបាន ឆ្លើយតបទៅវិញ តាំងពីម្សិលមិញរហូតមកដល់ថ្ងៃនេះ ខ្ញុំមិនបានទៅបើកលេខ នៅឡើយទេ ដោយសារមានការងាររវល់ ដូច្នេះសូមជូនជាដំណឹងប្រសិនបើទាក់ទង មកខ្ញុំមិនចូល ហើយក៏សូមអរគុណដល់ លោកចោរ ផងណា.. ជូនពរឲ្យលោកចោរលួចគេបាន ហើយសូមឲ្យសំណាងល្អជោគជ័យរកស៊ី មានបានហើយឲ្យអាយុបានវែងណា ..លោកចោរអើយ មិនឌឺលោកចោរទេតែនេះ ជាញើសឈាមរបស់ខ្ញុំខំរកប្រាក់ បានទិញរបស់រាប់រយ រាប់ពាន់ដុល្លារដោយលំបាក ហ៊ឹមគិតទៅគ្រោះរហូតម៉ង មិនបន្ទោសអ្នកណាទេ នេះប្រហែលជាខ្ញុំមាន គ្រោះហើយនិងការធ្វេសប្រហែសរបស់ខ្ញុំ សូមឲ្យលាងអស់ចង្រៃ ចាប់ពីម៉ោងនេះតទៅចុះ..សាធុសាធុសាធុ"។

គួរបញ្ជាក់ផងដែរថា ក្រោយពីអ្នកនាង ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា ចូលរោងការជាមួយគ្នា មិនបានប៉ុន្មានខែផង នាងបានជួបរឿងមិនដាច់ស្រេចទាល់ តែសោះ ដែលកាលពីខែមុន មានពាក្យចចាមអារ៉ាមថានាងមានផ្ទៃពោះ ទើបរៀបការភ្លាមៗ ទូរស័ព្ទសំណព្វចិត្តរបស់នាង ក៏ត្រូវចោរលួចបាត់ទៀត៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload