រដ្ឋាករទឹកប្រកាសចុះស្រាវជ្រាវ រកទឹកធ្លាយពេលយប់ ចាប់ពីម៉ោង១០យប់ដល់ម៉ោង៥ព្រឹក នៅខណ្ឌ៤ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីជូនដំណឹង ដាក់ចេញនូវកម្មវិធីចុះស្រាវជ្រាវ រកទឹកធ្លាយពេលយប់ ក្នុងគោលបំណងកាត់បន្ថយទឹកបាត់បង់ ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល សំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹក ឲ្យបានកាន់តែប្រសើរឡើង នឹងធ្វើនៅក្នុងខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង៥៖០០នាទីព្រឹក ។

តំបន់ដែលនឹងត្រូវចុះស្រាវជ្រាវរួមមាន៖ ខណ្ឌទួលគោក (សង្កាត់បឹងកក់១-២, សង្កាត់ទឹកល្អក់១-២-៣, សង្កាត់ផ្សារដេប៉ូ១-២-៣, សង្កាត់ ផ្សារដើមគរ, សង្កាត់បឹងសាឡាង), ខណ្ឌមានជ័យ (សង្កាត់ស្ទឹងមានជ័យ, សង្កាត់បឹងទំពុន, សង្កាត់ចាក់អង្រែលើ,សង្កាត់ចាក់អង្រែក្រោម), ខណ្ឌជ្រោយចង្វារ(សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលៀប, សង្កាត់ព្រែកតាសេក, សង្កាត់កោះដាច់, សង្កាត់បាក់ខែង) និងខណ្ឌ៧មករា (សង្កាត់មនោរម្យ, សង្កាត់មិត្តភាព, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១-២-៣-៤, សង្កាត់បឹងព្រលឹត)៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹក៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ មានករណីធ្លាយបំពង់មេនាំ ទឹកស្អាតទំហំ ៥០០មីល្លីម៉ែត្រ ស្ថិតក្នុងការដ្ឋានសាងសង់ ចំណតរថយន្តរបស់ ក្រុមហ៊ុនវឌ្ឍន: ទល់មុខសួនច្បារសត្យមុន្នីចេតីយ៍ ដោយសារតែគ្រឿងចក្ររបស់ការដ្ឋានជីកកាយប៉ះ។

រដ្ឋាករទឹកបានឲ្យដឹងទៀតថា ខណ:ពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ជាបណ្តោះអាសន្ននៅសង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្តាល១ សង្កាត់ផ្សារកណ្តាល២ និងសង្កាត់ផ្សារថ្មី ដើម្បីធ្វើការជួសជុលបំពង់ទឹកស្អាត ដែលលេចធ្លាយនោះជាបន្ទាន់ និងត្រូវការពេលវេលាយូរបន្តិច ដោយសារទីតាំងស្ថិត នៅក្រោមបេតុងមានការលំបាក ក្នុងការជួសជុល។ អាស្រ័យហេតុនេះ សូមការអធ្យាស្រ័យដោយក្តីអនុគ្រោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត