ប្លន់​តារាភាពយន្ត​អា​មេ​រិ​ក​នាង KARDASHIAN ក្នុង​សណ្ឋាគារ​មួយ​នៃ​ក្រុងប៉ារីស

តារាភាពយន្ត​អា​មេ​រិ​ក​និយម​ភាព​សិច​ស៊ី​នាង KIM KARDASHIAN រង​ការ​ប្លន់​ដោយ​អាវុធ​កាលពី​ថ្ងៃ​ទី​២ តុលា ក្នុង​សណ្ឋាគារ​មួយ​នៃ​ក្រុងប៉ារីស​ដោយ​ពួក​ចោរ​មួយ​ក្រុម​ដែល​បន្លំ​ខ្លួន​ជា​ប៉ូលិស ក៏​ប៉ុន្តែ​អ្នក​នៃ​ពាក្យ​របស់​នាង​និយាយ​ថា តារា​រូប​នោះ​គេច​ផុត​ពី​គ្រោះថ្នាក់ ។

ក្រោយ​ពី​ស្វាមី​របស់​នាង​តារាចម្រៀង  លោក KANYE WEST កាត់​ផ្តាច់​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ក្រុង​ញូ​វ​យ៉​ក ដោយសារ​ហេតុផល​មានធុរៈ​គ្រួសារ​បន្ទាន់​អ្នកនាំពាក្យ​របស់​នាង KIM KARDASHIAN ថ្លែង​ថា តារាភាពយន្ត​រូប​នោះ​មានការ​ភ័យ​យ៉ាង​ខ្លាំង តែ​រូប​កាយ​នាង​ពុំ​រង​ការ​ធ្វើបាប​ឡើយ ។ បុរស​ប្រដាប់​អាវុធ​ច្រើន​នាក់​ហើយ​បិទមុខ​បាន​លុក​ចូល​បន្ទប់​នាង​ក្នុង​សណ្ឋាគារ​ហើយ​ប្លន់​យក​គ្រឿងអលង្ការ​របស់​នាង​មាន​តម្លៃ​ជា​ច្រើន​លាន​អឺ​រ៉ូ ។

ចោរ​ម្នាក់​បាន​ភ្ជង់​អាវុធ​ត្រង់​សៀតផ្កា​នាង​ខណៈ​ពួក​ចោរ​ឯទៀត​ប្លន់​គ្រឿងអលង្ការ​នាង​តម្លៃ​សរុប​ជាង​១០​លាន​អឺ​រ៉ូ ។ នាង KARDASHIAN បន្ទាប់​មក​ត្រូវ​ពួក​ចោរ​ចាប់​នាង​យក​ទៅ​ដាក់​ក្នុង​បន្ទប់ទឹក ។ ពួក​ចោរ​បាន​រត់គេច​ខ្លួន​តាម​កង់ ៕