ត្រូវ​ម្តាយ​ជេរ​ស្តី​ជា​រឿយ​ៗ ទីបំផុត​គិត​ខ្លី

ខេត្តក្រចេះ ៖ យុវជន​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​និយាយ​ថា​តែងតែ​ត្រូវ​ម្តាយ​ជេរ​ស្តី​ជា​រឿយ​ៗ​ព្រោះតែ​មិន​ព្រម​ធ្វើ​ការងារ​រកស៊ី គិតតែ​ដើរ​ផឹកស៊ី​មិនសូវ​ចូល​ផ្ទះ​សោះ នៅ​ទីបំផុត​ស្រាប់តែ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.​ក​ជាមួយ​កន្សែង​សម្លាប់​ខ្លួន​នៅ​ធ្នឹម​ផ្ទះ​ក្នុង​បន្ទប់ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ ។

ជន​រង​គ្រោះ​ឈ្មោះ កូ សុ​គង់ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​អ្នក​ភូមិ​ឲ្យ​ដឹង​ថា កន្លង​មក​ជន​រង​គ្រោះ​តែងតែ​រង​ការ​ជេរ​ស្តី​ពី​ស្ត្រី​ជា​ម្តាយ​ជា​បន្តបន្ទាប់ ព្រោះតែ​ជន​រង​គ្រោះ​មិន​ចេះ​រកស៊ី ឬ​ធ្វើ​ការងារ​អ្វី ហើយ​ថែម​ទាំង​មិនសូវ​ចូល​ផ្ទះ​ទៀត​ចេះ​តែ​ដើរ​ផឹកស៊ី​រហូត ។ នៅ​ទីបំផុត​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​គិត​ខ្លី​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ទឹកតែ​ម្តង ។

ប៉ូ​លិ​ស្រុក​ឆ្លូង​ដែល​បាន​ចុះ​ពិនិត្យ​សាកសព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ៕