Oxford ក្លាយជា​សាកលវិទ្យាល័យ​លំដាប់​ទី​១​លើ​ពិភពលោក​ និពន្ធដោយ : ថ្មីៗ       October-03-2016, 3:19 pm         1198

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Oxford ក្លាយជា​សាកលវិទ្យាល័យ​លំដាប់​ទី​១​លើ​ពិភពលោក​​សាកលវិទ្យាល័យ Oxford ត្រូវបាន​គេ​ចាត់​ចូល​ជា​សាលា​ដែលមាន​លំដាប់​លេខ​១​នៅលើ​ពិភពលោក​។ សាកលវិទ្យាល័យ​នេះ​បាន​ជំនួស​តំណែង វិទ្យាស្ថាន​បច្ចេកវិទ្យា​កា​លី​ហ្វ័​រ​នីញ៉ា (California Institute of Technology) ទោះបីជា​សាកលវិទ្យាល័យ​នេះ​ប្រឈម​ការធ្លាក់ចុះ​នៃ​ជំនួយ​ហិរញ្ញវត្ថុ​សាធារណៈ​និង​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។​

យោង​របាយការណ៍​វាយតម្លៃ​ការសិក្សា Times Higher Education សាកល​វិ​ទ្យ​ល័យ Oxford បាន​ផ្តួល​វិទ្យាស្ថាន​បច្ចេកវិទ្យា​កាលីហ្វ័​រ​នីញ៉ា ដោយ​ក្លាយជា​សាកលវិទ្យាល័យ​ដែល​ស្ថិត​លេខ​រៀង​ទី​១​លើ​ពិភពលោក​។

​សាក​វិទ្យា​ធិ​ការរង​នៃ​សាកលវិទ្យាល័យ Oxford លោកស្រី Louise Richardson បាន​អះអាងថា​លោកស្រី​ពិតជា​រំភើប​នៅពេល​ឃើញ​ការជោគជ័យ​របស់​សាកលវិទ្យាល័យ​។ ប៉ុន្តែ​លោកស្រី​បារម្ភ​ថា តំណែង​លេខ​មួយ​លំដាប់​ពិភពលោក​ជា​សាកលវិទ្យាល័យ​ល្អ​បំផុត​នេះ​អាច​នឹង​ប្រឈម​ការបាត់បង់ នៅពេលដែល​អង់គ្លេស​ចា​ក​ចេញពី​សហភាព​អឺរ៉ុប​។ នេះ​ក៏ដោយ​សារ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ការស្រាវជ្រាវ​ពី​សហភាព​អឺរ៉ុប​សម្រាប់​សាកលវិទ្យាល័យ​នឹងត្រូវ​កាត់ផ្តាច់​។

​ដោយឡែក ថ្វីបើ​សាកលវិទ្យាល័យ Oxford កាន់កាប់​លេខ​រៀង​ទីមួយ​ក្នុងចំណោម​សាកលវិទ្យាល័យ​លំដាប់​ពិភពលោក​មែន តែ​ក្នុងចំណោម​សាលា​ទាំង​១០  សាកលវិទ្យាល័យ​អាមេរិក​កាន់កាប់​ស្ទើរតែ​ទាំងអស់​រួចទៅហើយ​។ ខាងក្រោយ​នេះ​ជាតា​រាង​សាកលវិទ្យាល័យ​លំដាប់​ពិភពលោក​ទាំង​១០៖
១.​សាកលវិទ្យាល័យ Oxford
២.​វិទ្យាស្ថាន​បច្ចេកវិទ្យា​កា​លី​ហ្វ័​រ​នីញ៉ា​
៣ សាកលវិទ្យាល័យ Stanford
៤. សាកលវិទ្យាល័យ Cambridge
៥. វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusett
៦.​សាកលវិទ្យាល័យ Harvard
៧.​សាកលវិទ្យាល័យ Princeton
៨. Imperial College London
៩. សាកលវិទ្យាល័យ ETH Zurich
១០. សាកលវិទ្យាល័យ​Chicago៕