Petr Cech រំពឹង​ថា​អាច​រក្សា​កំណត់​ត្រា​ដែល​ Messi មិន​អាច​ស៊ុត​ចូល​សំណាញ់​ទី​របស់​ខ្លួន​សូម្បី​តែ​មួយ​គ្រាប់​ក្នុង​ការ​ជួប​គ្នា​កន្លង​

អ្នក​ចាំ​ទី​របស់​ក្លឹប​ Arsenal កីឡាករ​ Petr Cech បាន​និយាយ​ថា​ខ្លួន​ចង់​រក្សា​កំណត់​ត្រា​ដែល​ Messi មិន​អាច​ស៊ុត​ចូល​សំណាញ់​ទី​របស់​ខ្លួន​សូម្បី​តែ​មួយ​គ្រាប់​ក្នុង​ការ​ជួប​គ្នា​កន្លង​មក​ ខណៈ​ក្លឹប​ Arsenal និង​ Barcelona ត្រូវ​ជួប​គ្នា​នៅ​ក្នុង​វគ្គ​១៦​ក្រុម​នៃ​ពាន​រង្វាន់​ UEFA Champion League នៅ​ពេល​ខាង​មុខ​ ។

ដោយ​ Cech ធ្លាប់​ជួប​ជាមួយ​ Messi ចំនួន​៨​ប្រកួត​រួច​ហើយ​ខណៈ​កាល​នោះ​គេ​នៅ​ជា​អ្នក​ចាំ​ទី​របស់​ក្លឹប​ Chelsea នៅ​ឡើយ​ ហើយ​ក្នុង​ការ​ជួប​គ្នា​ចំនួន​៨​ប្រកួត​នោះ​ Messi មិន​អាច​ស៊ុត​ចូល​សំណាញ់​ទី​ Cech បាន​មួយ​គ្រាប់​ឡើយ​សូម្បី​តែ​ការ​ស៊ុត​ប៉េណាល់ទី​មួយ​លើក​ក៏​មិន​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដែរ ។

Cech បាន​និយាយ​ប្រាប់​ The Mirror ថា​ « វា​ជា​រឿង​ដ៏​អស្ចារ្យ​ក្នុង​ការ​ជួប​ Messi ៨​ប្រកួត​កន្លង​ ដែល​ខ្ញុំ​អាច​រារាំង​គាត់​មិន​ឲ្យ​ស៊ុត​បញ្ចូល​ទី​បាន​ ខ្ញុំ​រំពឹង​ថា​ការ​ជួប​គ្នា២​ប្រកួត​​នៅ​វគ្គ​១៦​ក្រុម​នៃ​ Champion League លើក​នេះ​ខ្ញុំ​អាច​រក្សា​កំណត់​ត្រា​ដែល​ធ្វើ​ឲ្យ​ Messi មិន​អាច​ស៊ុត​ចូល​សំណាញ់​ទី​របស់​ខ្ញុំ​បាន​សម្រេច​បន្ត​ទៀត តែ​ខ្ញុំ​ដឹង​ថា​វា​មិន​មែន​ជា​រៀង​ងាយ​ស្រួល​ទេ​ » ។

Cech បន្ថែម​ថា​ « តែ​បើ​ទោះ​ជា​គាត់​អាច​ស៊ុត​ចូល​បាន​ក៏​ដោយ​ចុះ​ តែ​សំខាន់​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ខ្ញុំ​អាច​បំបាក់​ Barcelona ដើម្បី​បាន​ទៅ​លេង​វគ្គ​បន្ត​នៃ​ Champion League ។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​នៅ​បន្ត​លេង​បាល់​ប៉ុន្មាន​ឆ្នាំ​ទៀត​នោះ​ ហើយ​ពេល​នេះ​ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ពាន​ជាមួយ​ Arsenal » ។

តោះ​សូម​ទស្សនា​វីដេអូ​នៃ​ការ​ជួប​គ្នា​រវាង​  Petr Cech ប៉ះ​ជាមួយ​ក្លឹប​  Barcelona កន្លង​មក​ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Petr Cech រំពឹង​ថា​អាច​រក្សា​កំណត់​ត្រា​ដែល​ Messi មិន​អាច​ស៊ុត​ចូល​សំណាញ់​ទី​របស់​ខ្លួន​សូម្បី​តែ​មួយ​គ្រាប់​ក្នុង​ការ​ជួប​គ្នា​កន្លង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: