ក្លិប​ Juventus បាន​យល់​ព្រម​លក់​កីឡាករ​ Vidal ទៅ​អោយ​ក្លិប​ Bayern Munich

យោង​តាម​របាយ​ការណ៍​ Footballitalia បាន​បញ្ជាក់​ថា​ក្លិប​ Juventus បាន​ព្រម​លក់​ខ្សែ​បម្រើ​សញ្ជាតិ​ឈីលី​របស់​ខ្លួន​គឺ​កីឡាករ​ Vidal ក្នុង​តម្លៃ​៤០​លាន​អ៊ឺរ៉ូ​ទៅ​អោយ​ក្លិប​ Bayern Munich ។

ភ្នាក់ងារ​របស់​កីឡាករ​ Vidal លោក​ Fernando Felicevich បញ្ជាក់​ថា​រូប​គាត់​បាន​ពិភាក្សា​អំពី​លក្ខខណ្ឌ​ផ្ទាល់​របស់​ Vidal ជាមួយ​ក្លិប​ Bayern Mnich រួច​រាល់​ហើយ​ដោយ​ក្នុង​មួយ​ឆ្នាំ​កីឡាករ​ Vidal ទទួល​បាន​កម្រៃ​ពលកម្ម​ប្រមាណ​៦.៥​លាន​អ៊ឺរ៉ូ​ ក្រោម​កិច្ច​សន្យា​៤ឆ្នាំ​ ។

កីឡាករ​ Vidal និង​ជំនួស​កន្លែង​របស់​កីឡាករ​ Bastian Schweinsteiger ដែល​បាន​ចាក​ចេញ​ពី​ Bayern Munich ទៅ​ Man Utd កាល​ពី​ថ្ងៃ​ចន្ទ​ ។

ប្រភព ៖ .
អត្ថបទ ៖ វិចទ័រ

  • ក្លិប​ Juventus បាន​យល់​ព្រម​លក់​កីឡាករ​ Vidal ទៅ​អោយ​ក្លិប​ Bayern Munich已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: