ស្លឹកទៀបបារាំងផ្ដល់ប្រយោជន៍ ១០ យ៉ាងសម្រាប់សម្រស់ស្បែក សក់ និង សុខភាព

6 Videos


ផ្លែទៀបបារាំងមានប្រភពមកពីព្រៃអាមេរិកខាងត្បួង អាហ្វ្រិក និង អាស៊ីអាគ្នេយ៍ និង ជារុក្ខជាតិហូបផ្លែដែលមានស្លឹកបៃតង រសជាតិជូរអែម និង ក្លិនក្រអូបគួរឱ្យចង់ទទួលទាន ។

ក្រៅពីជាអាហារលាងមាត់ដ៏ឆ្ងាញ់ជាប់មាត់ហើយ ទៀបបារាំងក៏ផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពផងដែរ ។ កន្លងមកធ្លាប់មានការស្រាវជ្រាវបង្ហាញថា ទៀបបារាំងអាចព្យាបាលជំងឺមហារីកបាន ដោយឡែកពេលនេះយើងនឹងលើកឡើងពីស្លឹកទៀបបារាំង និង អត្ថប្រយោជន៍របស់វាចំពោះសុខភាពសក់ស្បែក និង សុខភាពផ្សេងៗទៀត ។

ប្រការគួរយល់ដឹងអំពីស្លឹកទៀបបារាំង គឺវាសម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម ហ្រ្វាក់តូច ខ្លាញ់ វីតាមីនអា វីតាមីនបេ ។ល។ ទាំងនេះសុទ្ធសឹងជួយដល់សុខភាព និង សម្រស់ស្រ្តី មានដូចជា ៖

  1. ព្យាបាលរោគមហារីក : ស្លឹកទៀបបារាំងជួយសម្លាប់កោសិកាមហារីក មានប្រសិទ្ធភាពជាងគ្រឿងផ្សំសកម្មនៃការព្យាបាលដោយប្រើគីមី ដល់ទៅ ១០០០០ដង ជាពិសេសមហារីកប្រូស្តាត មហារីកសួត និងមហារីកសុដន់។ វិធីធ្វើគឺងាយស្រួលទេ គ្រាន់តែដាំទឹកស្លឹកទាបបារាំងប្រមាណ ៤សន្លឹក រម្ងាស់ទឹក៣យកទឹក ១ យកត្រឹម ៣ ពែង សម្រាប់ទទួលរាល់ព្រឹកជាប់ៗគ្នាឱ្យបាន ៣ទៅ៤សប្តាហ៍ នោះនឹងសង្កេតឃើញថាស្ថានភាពអ្នកជំងឺនឹងបានគ្រាន់បើហើយ ។
  2. ព្យាបាលជាតិអាស៊ីត : ស្លឹកទៀបបារាំងត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំនៃថ្នាំសម្រាប់ព្យាបាលជំងឺសន្លាក់ដែលបណ្តាលមកពីលើសជាតិអាស៊ីត ។ ដូចនេះ អ្នកអាចផ្លាស់ប្តូរមកសាកល្បងវិធីធម្មជាតិ ដោយរម្ងាស់ស្លឹកទៀបបារាំង ( ៦ ទៅ ១០ សន្លឹក ) ទឹក ៣ យកទឹកមួយ ទទួលទានព្រឹកម្តង ល្ងាចម្តង ។
  3. ព្យាបាលអាការឈឺខ្នង : ដាំរម្ងាស់ដូចគ្នា ( ២០ សន្លឹក ) រម្ងាស់ទឹក ៥ យកទឹក ៣ រួចទទួលទាន ១ ពែង ក្នុង ១ ថ្ងៃ ។ វិធីនេះស័ក្តសមសម្រាប់អ្នកឈឺខ្នង ជាពិសេសដោយសារហាត់ប្រាណ និងជំនួសដោយការទទួលទានថ្នាំគីមី ។
  4. ព្យាបាលត្រអក និង ជំងឺសន្លាក់ : ជាពិសេសជំងឺសន្លាក់របស់មនុស្សចាស់ ដែលបង្កការឈឺចាប់ខ្លាំង ។ វិធីធ្វើ គឺត្រូវយកស្លឹកទៀបបារាំងមកបុកឱ្យម៉ដ្ឋរួចយកមកបិតត្រង់បរិវេណឈឺ ឬ កើតត្រអក ឱ្យបាន ២ ដងក្នុង ១ ថ្ងៃ ។
  5. ព្យាបាលជំងឺទឹកនោមផ្អែម : សារធាតុចិញ្ចឹមក្នុងស្លឹកទៀបបារាំងជួយរក្សាតុល្យភាពនៃកម្រិតជាតិស្ករ ហេតុនេះហើយថ្នាំទឹកនោមផ្អែមភាគច្រើនផ្សំពីស្លឹកទៀបបារាំង ។
  6. ពង្រឹងប្រព័ន្ធស៊ាំ និង ការពាររោគឆ្លងនានា : វិធីធ្វើគឺត្រូវរម្ងាស់ស្លឹកប្រមាណ ៤ ទៅ ៥ ដោយវិធីទឹក៤យកទឹក១ សម្រាប់ទទួលទាន ម្តងក្នុង១ថ្ងៃ ។
  7. អត្ថប្រយោជន៍ផ្សេងៗ : ក្រៅពីគុណប្រយោជន៍ខាងលើ ស្លឹកទៀបបារាំងនៅអាចប្រើសម្រាប់ទប់ស្កាត់ការរាលដាលលូតលាស់នៃបាក់តេរី វីរុស ប៉ារ៉ាស៊ីត និងកោសិកាដុំសាច់មហារីក ថែមទាំងអាចប្រើសម្រាប់បញ្ចុះកម្តៅ និងសម្ពាធឈាមទៀតផង។
    អត្ថប្រយោជន៍ចំពោះស្បែក ។
  8. ព្យាបាលជំងឺពងបែក : យកស្លឹកទៀបបារាំងខ្ចីៗមកបិតត្រង់បរិវេណដែលឈឺ មានពងបែក ឬ បូសទ្រនិក ។
  9. ព្យាបាលត្រអក : ដូចរៀបរាប់ខាងលើ ការលាបល្បាយបុកម៉ដ្ឋៗនៃស្លឹកទៀបបារាំងលើត្រអក អាចនឹងជួយឱ្យឆាប់ជាសះស្បើយ ។
    អត្ថប្រយោជន៍ចំពោះសក់ ។
  10. សម្រាប់សក់ខូច : ការប៉ះត្រូវនឹងសារធាតុគីមីក្នុងគ្រឿងសម្អាត និង តុបតែងសក់ច្រើន និងបរិយាកាសបំពុល អាចបង្កជាអង្គែ សក់ស្ងួត ប្រេះបែកចុង ជ្រុះ និង ឡើងស្កូវមុនអាយុ ។ ស្លឹកទៀបបារាំងអាចកែខៃបញ្ហាទាំងនេះបាន ដែលកាន់តែពិសេសនោះ គឺវាអាចបំពុលចៃលើក្បាលបានទៀតផង ។ លក្ខិណា