ក្មេងៗ​នៅ​ជិត​ប្រាសាទសំបូរព្រៃគុក លក់​ក្រមា យកប្រាក់​ទិញ​សម្ភារ​សិក្សា​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       October-03-2016, 2:39 pm         512

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្មេងៗ​នៅ​ជិត​ប្រាសាទសំបូរព្រៃគុក លក់​ក្រមា យកប្រាក់​ទិញ​សម្ភារ​សិក្សា​​កំពង់ធំ​៖ រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុង​ចម្ងាយ​ប្រមាណ​៣៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ​។ ក្រៅពី​ជា​កន្លែង​ផ្តល់​ការកម្សាន្ត​ដល់​អ្នកទេសចរ ប្រាសាទសំបូរព្រៃគុក​ក៏​ជា​កន្លែង​ផ្តល់​កម្រៃ​ដល់​ក្មេងៗ​លក់​ក្រមា​ដែរ​។ ពួកគេ​យកប្រាក់​ចំណេញ ទៅ​ទិញ​សម្ភារ​សិក្សា​។

រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ជា​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ មាន​ចម្ងាយ​ប្រមាណ​៣៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ​។ គេ​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦២ ដើម្បី​ទៅដល់​រមណីយដ្ឋាន​វប្ប​ធម៌ ប្រវត្តិសាស្ត្រ​មួយ​នេះ​។ រមណីយដ្ឋាន​នេះ មិន​ត្រឹមតែ​ជា​កន្លែង​ផ្តល់​ការកម្សាន្ត​សម្រាប់អ្នកទេសចរ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កន្លែង​ដែល​អាច​ឲ្យ​ក្មេងៗ​រស់នៅ​ជិត​រមណីយដ្ឋាន​នេះ រកចំណូលបាន តាមរយៈ​ការលក់​វត្ថុ​អនុ​ស្សារី​យ៍​ដែរ ដែល​ភាគច្រើន​គឺ​ពួកគេ​លក់​ក្រមា​។

ក្មេងៗ​នៅ​ជិត​ប្រាសាទសំបូរព្រៃគុក លក់​ក្រមា យកប្រាក់​ទិញ​សម្ភារ​សិក្សា​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       October-03-2016,  2:39 pm         512

គ្រាន់តែ​ទៅដល់​ភ្លាម ក្មេងៗ​លក់​ក្រមា​ទាំងនោះ បាន​រត់​ស្រ​គ្នា សំដៅ​មកកាន់​រថយន្ត​របស់​អ្នកទេសចរ និង​ហៅ​អ្នកទេសចរ​ឲ្យ​ជួយ​ទិញ​ក្រមា​របស់ខ្លួន​ពួកគេ​។ ហៅ​បណ្តើរ ពួកគេ​លើក​ក្រមា​ចម្រុះ​ពណ៌ ដែល​បត់​យ៉ាង​មាន​របៀប​ត្រួត​លើ​គ្នា នៅក្នុង​ដៃ​របស់ខ្លួន បង្ហាញ​ទៅដល់​ភ្ញៀវទេសចរ​។  ក្មេងៗ​ទាំងនេះ បាន​អះអាងថា ពួកគេ​យកប្រាក់​ចំណេញ​ពី​ការលក់​ក្រមា នេះ​ទៅ​ទិញ​សម្ភារ​សិក្សា​។​

កុមារា ម៉ៅ សម្បត្តិ ជា​អ្នកលក់​ក្រមា​ម្នាក់ ក្នុងចំណោម​ពួកគេ​។ មាន​វ័យ ១២​ឆ្នាំ សម្បត្តិ លក់​ក្រមា​ជាមួយ​បងប្រុស​នៅទីនេះ ជិត​៥​ឆ្នាំ​ហើយ ពោលគឺ​តាំងពី​គេ​មាន​អាយុ​៧​ឆ្នាំ​ម្លេះ​។ សម្បត្តិ ដែល​កំពុង​រៀន​ថ្នាក់​ទី​៧ នៅ​វិទ្យាល័យ​កំពង់​ឈើទាល បាន​ប្រាប់​ឲ្យ​ដឹងថា រូបគេ បាន​ឆ្លៀតពេល​ពី​ការសិក្សា​មក​លក់​ក្រមា និង​យកប្រាក់​ចំណេញ​ទៅ​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់ខ្លួន និង​ជួយ​សម្រាល​បន្ទុក​ក្នុង​គ្រួសារ​។

ក្មេងៗ​នៅ​ជិត​ប្រាសាទសំបូរព្រៃគុក លក់​ក្រមា យកប្រាក់​ទិញ​សម្ភារ​សិក្សា​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       October-03-2016,  2:39 pm         512
ប៉ុន្តែ សម្បត្តិ លក់​មិនសូវ​ដាច់​ឡើយ ក្នុង​មួយថ្ងៃ រូបគេ​អាច​លក់បាន ១ ឬ​២​ក្រមា​ប៉ុណ្ណោះ​។ កុមារ ម៉ៅ សម្បត្តិ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ក្រមា​មួយ ចំណេញ​២​ពាន់​រៀល ហើយ​ថ្ងៃ​ខ្លះ​ខ្ញុំ​លក់បាន ១ ឬ​២ ប៉ុណ្ណឹង ហើយ​ថ្ងៃ​ខ្លះ​លក់​មិន​ដាច់​ដែរ​»​។ បើតាម សម្បត្តិ​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក មិនសូវ​សម្បូរ​ភ្ញៀវទេសចរ​មក​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​លក់​មិនសូវ​បាន​។

អ្នកលក់​វ័យក្មេង​ម្នាក់ទៀត ក៏​មក​លក់​ក្រមា​នៅ​រមណីយដ្ឋាន​នេះ ដើម្បី​យកប្រាក់​ចំណេញ​ទៅ​ផ្គត់ផ្គង់​ការសិក្សា​របស់ខ្លួន នោះ​គឺ​កុមារា ស្រណុក​។ ស្រណុក បាន​បញ្ជាក់ថា​៖ «​លុយ​ចំណេញ ខ្ញុំ​យកទៅ​ទិញ​ប៊ិច ទិញ​សៀវភៅ​»​។ យ៉ាងណាក៏ដោយ រៀន​ផង និង​ឆ្លៀតពេល​មក​លក់​ក្រមា​ផង មិនបាន​ប៉ះពាល់​អ្វី​ដល់​ការសិក្សា​របស់គេ​ឡើយ​។ ស្រណុក អះអាងថា រូបគេ​បែងចែក​ពេល​ច្បាស់​ណាស់ រវាង​ការសិក្សា និង​ម៉ោង​រកប្រាក់​កម្រៃ​។  បើតាម កុមារ ស្រណុក រូបគេ​មក​លក់​តែមួយព្រឹក ឬមួយ​រសៀល​ប៉ុណ្ណោះ ទៅតាម​ម៉ោង​ផ្លាស់ប្តូរ​របស់​សាលា​លើកលែងតែ​ថ្ងៃអាទិត្យ​ប៉ុ​ណ្ណ៉ ដែល​ស្រណុក​មក​លក់​មួយថ្ងៃ​ពេញ​តែម្តង គឺ​ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​៤​ថ រសៀល​។​

ក្មេងៗ​នៅ​ជិត​ប្រាសាទសំបូរព្រៃគុក លក់​ក្រមា យកប្រាក់​ទិញ​សម្ភារ​សិក្សា​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       October-03-2016,  2:39 pm         512

ដោយសារតែ​ការលក់​មិនសូវ​ដាច់ ទាំង​សម្បត្តិ និង​ស្រណុក និង​ក្មេងៗ​លក់​ក្រមា​ផ្សេងទៀត សុទ្ធតែ​ចង់​ឲ្យ​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ឲ្យ​បាន​។ ពួកគេ លើកឡើង​ដូចគ្នា​ថា បើ​អ្នកទេសចរ​មក​ទស្សនា​ច្រើន ពួកគេ​ក៏​លក់​ក្រមា​បាន​ច្រើន​ដែរ​៕