Kaka និយាយ​ពី​ជំនាញ​របស់​ Messi ដែល​គាត់​មិន​អាច​ធ្វើ​ដូច​បាន​

កាល​ពី​ពេល​ថ្មីៗ​នេះ​អតីត​កីឡាករ​របស់​ Real Madrid និង​ AC Milan គឺ​កីឡាករ​ Ricardo Kaka បាន​និយាយ​ពី​ជំនាញ​របស់​ Messi ដែល​គាត់​ស្ងើច​សរសើរ​ហើយ​គាត់​គិត​ថា​គាត់​មិន​អាច​ធ្វើ​ដូច​បាន​ ។

ដោយ​ Kaka និយាយ​ថា​ « Messi គេ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ​ ល្បឿន​នៃ​ការ​គិត​របស់​គេ​គឺ​ពិត​ជា​គួរ​ឲ្យ​សរសើរ​ដោយ​គេ​អាច​ស្មាន​ដឹង​ពី​ជំហាន​បន្ទាប់​នៅ​ពេល​ជួប​ឧបសគ្គ ហើយ​គេ​អាច​ផ្លាស់​ប្ដូរ​ទិស​ដៅ​បាល់​បាន​យ៉ាង​រហ័ស​តាម​អ្វី​ដែល​គេ​ចង់​បាន​ » ។

Kaka បន្ត​ថា​ « ហើយ​ចំណុច​ទាំង​នោះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​គាត់​អស្ចារ្យ​ ជា​ពិសេស​គឺ​ការ​ផ្លាស់​ប្ដូរ​ទិស​ដៅ​នៃ​បាល់​ភ្លាមៗ​ ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ដូច​ហើយ​ខ្ញុំ​ជឿ​ថា​គ្មាន​អ្នក​ណា​អាច​ធ្វើ​បាន​ដូច​គាត់​នោះ​ទេ​ » ។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​កីឡាករ​ Kaka កំពុង​លេង​នៅ​ក្លឹប​ Orlando City ដែល​ស្ថិត​នៅ​ក្រប​ខណ្ឌ​ MLS ក្នុង​សហរដ្ឋ​អាមេរិក​ ។ ហើយ​ក្នុង​ការ​ស្នាក់​នៅ​ត្រឹម​១​ឆ្នាំ​ជាមួយ​ Orlando City កីឡាករ​ Kaka ស៊ុត​បញ្ចូល​ទី​ចំនួន​១០​គ្រាប់​និង​ Assist ចំនួន​៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៩​ប្រកួត​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Kaka និយាយ​ពី​ជំនាញ​របស់​ Messi ដែល​គាត់​មិន​អាច​ធ្វើ​ដូច​បាន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: