ខ្សែ​ការពារ​មួយ​រូប​ដែល​ក្លឹប​ Chelsea តាម​ប្រមាញ់​ជា​យូរ​ពេល​នេះ​ជិត​បាន​សម្រេច​ហើយ

ខ្សែ​ការពារ​សញ្ជាតិ​ហ្គាណា​របស់​ក្លឹប​ Augsburg កីឡាករ​ Baba Abdul Rahman ដែល​ក្លឹប​ Chelsea បាន​ចាប់​ផ្ដើម​ដេញ​ថ្លៃ​តាំង​ពី​ដើម​ខែ​មុន​មក​នោះ​ពេល​នេះ​ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជា​ផ្លូវ​ការ​ហើយ​ ។

តាម​ការ​បញ្ជាក់​របស់​ភ្នាក់​ងារ​របស់​កីឡាករ​ Rahman បាន​និយាយ​ថា​កីឡាករ​រូប​នេះ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្លឹប​ Chelsea រួច​រាល់​ហើយ​ខណៈ​រង់​ចាំ​តែ​ការ​ច​ចារ​តម្លៃ​រវាង​ក្លឹប​ទាំង​ពីរ​ប៉ុនោះ​ ខណៈ​ក្លឹប​ Augsburg គ្រោង​លក់​កីឡាករ​រូប​នេះ​ក្នុង​តម្លៃ​២៥​លាន​ផោន​ ។

កីឡាករ​ Rahman បាន​ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្លឹប​ Dreamz FC នៅ​ក្នុង​ក្រប​ខណ្ឌ​ Ghana Division Two បន្ទាប់​មក​រូប​គេ​ក៏​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Asante Kotoko F.C នៅ​ក្នុង​ក្រប​ខណ្ឌ​ Ghana Prmier League បាន​មួយ​រដូវ​កាល​មុន​ពេល​ដែល​ផ្លាស់​មក​ក្រប​ខណ្ឌ​ Bundesliga ដោយ​ចូល​រួម​ជាមួយ​ក្លឹប​ Greuther Furth ក្នុង​ចន្លោះ​ឆ្នាំ​២០១២-២០១៤​ហើយ​កាល​ពី​ឆ្នាំ​មុន​កីឡាករ​រូប​នេះ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Augsburg ហើយ​នៅ​មួយ​រដូវ​កាល​នៅ​ Augsburg រូប​គេបាន​ជាប់​ជា​ខ្សែ​ការពារ​ឆ្វេង​ល្អ​បំផុត​នៅ​ក្រប​ខណ្ឌ​ Bundesliga ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ការពារ​មួយ​រូប​ដែល​ក្លឹប​ Chelsea តាម​ប្រមាញ់​ជា​យូរ​ពេល​នេះ​ជិត​បាន​សម្រេច​ហើយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: