ស្ដ្រីចំណាស់បំផុត ដែលជា​មនុស្សតែម្នាក់គត់​ដែលបានកើតនៅសតវត្សន៍​ទី​១៩

មរណភាពរបស់លោកយាយអាយុ១១៦ឆ្នាំ Susannah Mushatt Jones នៅទីក្រុង New York កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ឧសភា ឆ្នាំ២០១៦ បានធ្វើឲ្យតំណែងមនុស្សវ័យចំណាយបំផុតលើផែនដី បានទៅលើស្ត្រីចំណាស់មួយរូបទៀត ដែលបានកើតនៅចុងសតវត្សន៍ទី១៩ គឺ លោកយាយ Emma Marano។

បានចាប់កំណើតនៅមួយខែមុន ឆ្នាំ១៩០០ និងចំពេលដែលម្ចាស់ក្សត្រីយ៍ Victoria នៅកំពុងសោយរាជ្យ លោកយាយ Emma Marano ក្លាយជាមនុស្សដែលមានអាយុវែងបំផុតលើលោក នាពេលបច្ចុបន្ននេះ។ អ្វីដែលកាន់តែអស្ចារ្យ គឺលោកយាយ រស់នៅដោយខ្លួនឯង នៅគេហដ្ឋានឯតំបន់អ៊ីតាលី ប៉ែកខាងជើង។

នៅថ្ងៃសុក្រ ទី១៣ កន្លងទៅ លោកយាយបានបង្ហាញបិតិសោមនស្សយ៉ាងពន់ពេកដែលបានទទួលឈ្មោះរបស់គាត់បានបង្ហាញលើទំព័រកាសែតដ៏ល្បីប្រចាំទីក្រុងឡុងដ៍ Daily Telegraph ដោយសារសាច់ញាតិរបស់លោកយាយម្នាក់ផ្ដល់ដំណឹងទៅកាន់ស្នាក់ការកាសែតនោះ។

លោកយាយ Marano មិនអាចផ្ដល់បទសំភាសន៍តាមទូរស័ព្ទជាមួយកាសែត Telegraph បានទេ ព្រោះថាលោកយាយសព្វថ្ងៃ បាត់បង់លទ្ធភាពក្នុងការស្ដាប់ទៅហើយ គឺស្ទើរតែថ្លង់ទាំងស្រុងតែម្ដង។ តែក្រុមយកការណ៍បានស៊ើបដឹងពីអាថ៍កំបាំងមួយ ហើយវាអាចជាមូលហេតុមួយដែលនាំឲ្យលោកយាយអាយុវែងផងដែរ នោះគឺ ការទទួលទានស៊ុត។ លោកយាយ Marano តែងតែពិសារស៊ុតឆៅ ជារៀងរាល់ថ្ងៃ គឺចាប់តាំងពីពេលដែលវេជ្ជបណ្ឌិតបានណែនាំ ព្រោះតែលោកយាយត្រូវបានធ្វើវិនិច្ឆ័យថាមានជំងឺ ខ្វះគ្រាប់ឈាម កាលពីគាត់អាយុ២០ឆ្នាំ៕

ដោយ៖ NEA
ប្រភព៖ usatoday

  • ស្ដ្រីចំណាស់បំផុត ដែលជា​មនុស្សតែម្នាក់គត់​ដែលបានកើតនៅសតវត្សន៍​ទី​១៩已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: