ម្ដាយ​​ផ្ញើ​សារ​ឲ្យ​កូន​ត្រលប់​មក​ផ្ទះ​ព្រោះ​សង្ស័យ​ថា​លាក់​ថ្នាំ​ញៀន នាង​បែរ​ជា​ប្រាប់​ថា​យក​វា​ទៅ​ដាក់​ក្នុង​ទឹក​ទៅ​ម៉ាក​នឹង​ដឹង

រឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចមួយបានកើតឡើងរវាងម្ដាយ និងកូនស្រីម្នាក់ ដែលរស់នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ដែលរឿងរ៉ាវនេះត្រូវបានបង្ហោះដោយកូនស្រីដែលមានឈ្មោះថា Ashley Banks ។

វាគឺជា Screen Short ដែលបង្ហាញពីការសន្ទនាគ្នាតាមរយៈ Message រវាងនាងនឹងម្ដាយរបស់នាង ដែលម្ដាយរបស់នាងបានឃើញថ្នាំម្យ៉ាង ដែលគាត់សង្ស័យថាជាថ្នាំញៀន រួគាត់ក៏បានផ្ញើសារនូវរូបភាពកញ្ចប់ថ្នាំទាំងនោះ និងបានប្រាប់ឲ្យនាងត្រលប់មកផ្ទះយ៉ាងប្រញាប់។

Ashley ក៏បានតបទៅកាន់ម្ដាយរបស់ខ្លួន ថា “វាមិនមែនជាថ្នាំញៀននោះទេ ម៉ាកសាកដាក់វាត្រាំទៅក្នុងទឹកទៅ” ម្ដាយរបស់នាងក៏បានសួរបកមកវិញថា “ហេតុអ្វីត្រូវធ្វើបែបនេះ?” នាងក៏បានឆ្លើយតបថា “គ្រាន់តែធ្វើវាទៅម៉ាក់” ។

មួយសន្ទុះគាត់ក៏បានផ្ញើសារត្រលប់មកវិញជាមួយនឹងរូបថត សត្វជ័រចម្រុះពណ៌អណ្ដែតពេញទឹក និង គាត់បានសរសេរថា “មិនអីទេ កូនមិនបាច់ត្រលប់មកផ្ទះនោះទេ” ។ ជាការពិតទាំងនោះវាមិនមែនជាថ្នាំញៀនអ្វីនោះទេ វាគ្រាន់តែវាជ័រម្យ៉ាងដែលនឹងរីកជារូបរាងផ្សេងៗនៅពេលដែលប៉ះជាមួយនឹងទឹក៕

  • ម្ដាយ​​ផ្ញើ​សារ​ឲ្យ​កូន​ត្រលប់​មក​ផ្ទះ​ព្រោះ​សង្ស័យ​ថា​លាក់​ថ្នាំ​ញៀន នាង​បែរ​ជា​ប្រាប់​ថា​យក​វា​ទៅ​ដាក់​ក្នុង​ទឹក​ទៅ​ម៉ាក​នឹង​ដឹង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: