Liverpool ទទួល​បាន​៣​ពិន្ទុ​យ៉ាង​លំបាក​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ដំបូង​

កាល​ពី​យប់​មិញ​ក្លឹប​ហង្ស​ក្រហម​ Liverpool ទទួល​បាន​៣​ពិន្ទុ​យ៉ាង​លំបាក​ពេល​ប៉ះ​ជាមួយក្លឹប​​ Stoke City ក្នុង​ការ​ប្រកួត​សប្ដាហ៍​ដំបូង​របស់​ខ្លួន​ក្នុង​ក្រប​ខណ្ឌ​ English Premier League ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Liverpool នឹង​ Stoke City សុទ្ធ​តែ​មាន​ឱកាស​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ហូរ​ប៉ុន្ដែ​មិន​អាច​ទំ​លុះ​សំណាញ់​គ្នា​បាន​ទេ​ខណៈ​ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ​គឺ​នៅ​នាទី​ទី​៨៦​ទើប​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​របស់​ក្លឹប​ Liverpool កីឡាករ​ Philippe Coutinho អាច​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ ដែល​នេះ​ជា​គ្រាប់​បាល់​ដែល​ធ្វើ​ឲ្យ​ Liverpool អាច​ទទួល​បាន​៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​នេះ​តែ​ម្ដង​ ៕

អត្ថបទ ៖ វិចទ័រ

  • Liverpool ទទួល​បាន​៣​ពិន្ទុ​យ៉ាង​លំបាក​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ដំបូង​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: