នារី​ម្នាក់​ដែល​បែក​ធ្លាយ​ថា​ជា​សង្សារ​ នី​ រតនា​ បកស្រាយ​ថា​កញ្ញា​គឺ​ជា​អ្នក​គាំ​ទ្រ​ធម្មតា​តែ​ប៉ុណ្ណោះ

កាល​ពី​ពេល​ថ្មី​នេះ​គេ​មាន​ការ​ចុះ​ផ្សាយ​ព្រោង​ព្រាត​នៅ​បណ្ដាញ​សារព័ត៌មាន​អនឡាញាញ​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​ការ​បែក​ធ្លាយ​រូប​ថត​គូរ​ស្នេហ៍​របស់​បេក្ខជន​ជ័យ​លាភី​កម្មវិធី Cambodian Idol លោក​ នី រតនា។

ប៉ុន្តែ​សាមី​ខ្លួន​ផ្ទាល់​ដែល​ជា​នារី​នៅ​ក្នុង​រូបថត​នោះ​ ទើប​តែ​ធ្វើ​ការ​បង្ហោះ​នូវ​ Status ក៏​ដូចជា​រូបភាព​នៅ​ក្នុង​គណនី​ Facebook របស់​ខ្លួន​ បក​ស្រាយ​នូវ​រឿង​យល់​ច្រឡំ​ដែល​ថា​កញ្ញា​គឺ​ជា​គូរ​ស្នេហ៍​របស់​បេក្ខជន​​រូប​រាង​សង្ហារ​ទើប​តែ​ទទួល​បាន​ពាន​នៅ​ក្នុង​កម្មវិធី​ Cambodian Idol លោក នី រតនា។ កញ្ញា​​បាន​ពន្យល់​ថា​ ការ​ពិត​រូប​នាង​គ្រាន់​តែ​ជា​អ្នក​គាំ​ទ្រ​ធម្មតា​របស់​ លោក នី រតនា​​ តែ​ប៉ុណ្ណោះ ហើយ​ដោយ​ការ​ស្រលាញ់​ និង​ចូល​ចិត្ត​សំឡេង​របស់ នី រតនា កញ្ញា​​ក៏​បាន​ធ្វើ​ការ​កាត់​ត​រូប​របស់​ខ្លួន​ជាមួយ​នឹង​ Ido រូប​នេះ​តែ​ម្ដង​ទៅ។

កញ្ញា​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​រវាង​កញ្ញា​និង លោក​ នី រតនា ​គឺ​រាប់​អាន​ត្រឹម​តែ​ជា​បង​ប្រុស​ និង​ប្អូន​ស្រី​តែ​ប៉ុណ្ណោះ សូម​បង​ប្អូន​មេត្តា​កុំ​យល់​ច្រឡំ ។ ជា​ចុង​ក្រោយ​កញ្ញា​បាន​សំណូមពរ​ថា​ «បើ​សិន​ជា​វា​មិន​មែន​ជា​ការ​ពិត​កុំ​និយាយ​ទៀត​អីណា» ៕ ​

អត្ថបទដោយ ៖ Mr DEE
ប្រភព ៖

  • នារី​ម្នាក់​ដែល​បែក​ធ្លាយ​ថា​ជា​សង្សារ​ នី​ រតនា​ បកស្រាយ​ថា​កញ្ញា​គឺ​ជា​អ្នក​គាំ​ទ្រ​ធម្មតា​តែ​ប៉ុណ្ណោះ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: