ប៉េអឹម​ឃាត់ខ្លួន ជនសង្ស័យ​៤​នាក់ ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​

ស្វាយរៀង៖ កាលពីថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលាឆ្នាំ២០១៦។
ជនសង្ស័យទី១.ឈ្មោះ សុខ  សេន ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅ ភូមិភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង, ទី២.ឈ្មោះ ទិត្យ សេរីវុធ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជនសង្ស័យទាំងពីរនេះ បានធ្វើសកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្រុងស្វាយរៀង ក្នុងនោះវត្ថុតាងរួមមានម្សៅក្រាមរឹងពណ៌សថ្លា ចំនួន៨កញ្ចប់ មានទម្ងន់១៣,៥៦ ក្រាមទាំងសំបកថង់, ឧបករណ៌ សម្រាប់ជក់គ្រឿងញៀនមួយចំនួន, ទូស័ព្ទ ចំនួន៨គ្រឿង និងម៉ូតូចំនួន១គ្រឿង។
ចំណែកជនសង្ស័យពីរនាក់ទៀត បង្ក្រាបបាននៅក្រុងបាវិត ត្រង់ចំណុចខាងមុខកាស៊ីណូពិភពថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ជនសង្ស័យទី១.ឈ្មោះ អៀង ប៊ុនណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅបច្ចុប្បន្ន សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២.ឈ្មោះ អេង ជីវន្ត័ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងមិនមានទីលំនៅពិតប្រាកដដែរ។ ក្នុងនោះវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន២៩កញ្ចប់ (ធំ៣កញ្ចប់ និងតូច២៦កញ្ចប់) ដែលមានទំង្ងន់១៨ក្រាម (គិតទាំងសំបកវេចខ្ចប់), ម៉ូតូ១គ្រឿង, ទូរសព្ឌ័១គ្រឿង, នាឡិការដៃ២គ្រឿង, ប្រាក់រៀលចំនួន៤៩០០០រៀល, ប្រាក់ដុល្លាចំនួន៤ដុល្លា។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង រក្សាទុក និង ឃាត់ខ្លួននៅបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្ត កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្ត៕

ប៉េអឹម​ឃាត់ខ្លួន ជនសង្ស័យ​៤​នាក់ ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​