បុរស​ម្នាក់​លង់ទឹក​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពានកោះរលុះ ចម្ងាយ៣គីឡូម៉ែត្រខាងលិចភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
បុរសម្នាក់និងអ្នកលេងទឹកជាច្រើនបាននាំគ្នាស្ទុះទៅជួយក្មេងៗ៣នាក់ដែលបានលង់ទឹក ក្រោយពេលជួយសង្គ្រោះក្មេងៗបានហើយក៏នាំគ្នាឡើងមកលើគោកវិញ តែមិនឃើញបុរសម្នាក់នោះសោះក៏នាំគ្នារកម្តងទៀតស្រាប់តែប្រទះឃើញលង់ទឹកស្លាប់ទៅហើយ ។
ជនរងគ្រោះឈ្មោះ សរ សី ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។ មុនពេលកើតហេតុក្មួយរបស់ជនរងគ្រោះ៣នាក់អាយុប្រមាណជា៧-៨ឆ្នាំបានលង់ទឹក ពេលនោះជនរងគ្រោះក៏ដូចជាអ្នកទៅលេងទឹកជាច្រើននាក់បានស្ទុះទៅជួយក្មេងៗទាំង៣នាក់នោះ ពេលជួយក្មេងរួច អ្នកផ្សេងៗគេឡើងលើគោកអស់ ចំណែកជនរងគ្រោះបែរជាលង់ទឹកខ្លួនឯងស្លាប់  ៕

បុរស​ម្នាក់​លង់ទឹក​ស្លាប់