ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​ពួក​ ​

សៀមរាប ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ កម្លាំង នគរបាល ស្រុកពួកបាន ចុះអនុវត្តដីកា សាលាដំបូង ខេត្តសៀមរាប បង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជន ឈ្មោះ សឿន វិណៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ពីបទជួញដូរដោយ ខុសច្បាប់នូវ សារធាតុញៀន ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំង ការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន បញ្ជូនទៅ សាលាដំបូង ខេត្តនៅរសៀលថ្ងៃ ទី០៣ ខែតុលា ឆ្នាំ២០១៦ ចាត់ការ តាមនីតិវិធីច្បាប់ ៕

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​ពួក​ ​