មនុស្ស​4​នាក់ ស្លាប់​ដោយសារ​លិច​ទូក​

សៀមរាប៖ យ៉ាងហោចណាស់ ក៏មានមនុស្សប្រុសស្រីចំនួន៤នាក់ បានស្លាប់ក្នុងចំណោម៦នាក់ ខណៈដែលនាំគ្នាជិះទូកទៅច្រូតស្មៅគោនិងបេះផ្កាឈូក នៅវាលស្រែ ។ លុះពេលត្រឡប់មកផ្ទះវិញ ក៏បានលិចទូកបណ្តាលឲ្យស្លាប់៤នាក់ រីឯ២នាក់ទៀតបានរួចផុតពីសេចក្តីស្លាប់ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចអូរធំ ខាងក្រោយ វត្តក្រឡាញ់ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ជនរងគ្រោះដែលបានស្លាប់នេះ ១-ឈ្មោះឡិន ផាន់ ភេទប្រុស ២-ឈ្មោះម៉ក់ ស្រីភួង ៣-ឈ្មោះលិន សូណា ៤-ឈ្មោះសំណាង វណ្ណៈ ។ សពក្រុមគ្រួសារនិងចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មនុស្ស​4​នាក់ ស្លាប់​ដោយសារ​លិច​ទូក​

  • មនុស្ស​4​នាក់ ស្លាប់​ដោយសារ​លិច​ទូក​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ក្នុងស្រុក
Tags: