បទសម្ភាសន៍​ជាមួយ​គណៈកម្មការ​បុណ្យ​១០០​ថ្ងៃ​បណ្ឌិត កែម ឡី អំពី​ទីតាំង​រៀបចំ​បុណ្យ

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី គឺ​លោក ប៉ា ងួនទៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ តុលា ថា ព្រះចៅ​អធិការ​វត្ត​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​បុណ្យ​នេះ ក៏ប៉ុន្តែ​ព្រះចៅ​អធិការ​វត្ត​ទាំងនេះ ហាក់​បី​ដូចជា​ភ័យ​ខ្លាច​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក្នុង​ការ​ផ្ដល់​ទីតាំង​វត្ត​ដើម្បី​រៀបចំ​បុណ្យ ១០០​ថ្ងៃ​នេះ។

តើ​វត្ត​ណា​ខ្លះ​នឹង​ផ្ដល់​ទីតាំង​ជូន​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី?

សូម​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​នឹង​លោក ប៉ា ងួនទៀង អំពី​ការ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។