សុដន់​ទំហំ ៣២, ៣៤ និង ៣៦ តើ​បុរស ពេញចិត្ត​ទំហំ​ប៉ុណ្ណា​ជាងគេ​?

សុដន់​ទំហំ ៣២, ៣៤ និង ៣៦ តើ​បុរស ពេញចិត្ត​ទំហំ​ប៉ុណ្ណា​ជាងគេ​?

​សំណួរ​នេះ ដូចជា​ពិបាក​ឆ្លើយ​ណាស់ ពីព្រោះ មនុស្ស​ទាំងអស់​សុទ្ធតែ​មាន​ចំណង់​ចំណូលចិត្ត និង​ការចង់បាន​ខុសៗ​គ្នា​។ បុរស​ខ្លះ ចង់​បាន​នារី​ដែល​មាន​សុដន់​តូចៗ​ប៉ុន​ក្រូចឆ្មារ ឯ​បុរស​ខ្លះទៀត ចង់​បាន​នារី​ដែល​មាន​សុដន់​ធំៗ​ប៉ុន​ក្រូចថ្លុង​ទៅវិញ​។​

​សុដន់​ស្ត្រី​ទំហំ​ចាប់ពី ៣២, ៣៤ និង ៣៦ គឺ​ជាទី​ពេញនិយម និង​ការចង់បាន​របស់​មនុស្ស​ភាគច្រើន មិន​ថា​ប្រុស ឬ​ស្រី​នោះទេ ហើយ​ស្ត្រី​ដែល​មាន​សុដន់​បែបនេះ ច្រើន​តែ​មាន​មន្ត​ស្នេហ៍ និង​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​។​

​និយាយ​រួម​ទៅ វា​គ្មាន​ចម្លើយ​ពិតប្រាកដ សម្រាប់​សំណួរ​ដ៏​ងាស​ស្រួល ប៉ុន្តែ​ពិបាក​ឆ្លើយ​មួយ​នេះ​ណាស់ ពីព្រោះ តាមពិតទៅ បុរស​ពិត​ស្វែងរក​គូជីវិត មិនមែន​គិត​ទៅលើ​ទំហំ​សុដន់ ឬ​រូបរាងកាយ​តែមួយ​មុខ​នោះទេ សំខាន់​គឺ​ចំណេះដឹង អត្ត​ច​រឹត និង​លុយកាក់​។​
 

ដូច្នេះ ស្ត្រី​ទាំងឡាយ សូម​កុំ​មាន​មោទនភាព​នឹង​សុដន់​របស់​អ្នក ឬ​ខិតខំ​វះកាត់​ធ្វើឲ្យ​វា​ធំ​អី ពីព្រោះ បុរស​ពិត មិន​យក​សុដន់​ជាធំ​នោះទេ លើក​តែ​គេ​ចង់បាន​អ្នក ត្រឹម​កំដរ​អារម្មណ៍​ប៉ុណ្ណោះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។