(ចិន​)ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា​៖ ផ្សែង​ពុល​ដ៏​ខ្លាំង​នៅ​ប៉េកាំង​ជា​មូល​ហេតុ​មួយ​នាំ​ឲ្យ​មនុស្ស​ឡើង​ទម្ងន់​

បើ​ទោះ​បី​​​​ក៏​ពិត​មែន​ តែ​បញ្ហា​ទាក់​ទង​នឹង​បរិស្ថាន​នៅ​តែ​ជា​កង្វល់​​របស់​ប្រជាជន​ដែល​មាន​​ ​​ហើយ​ថ្មី​ៗ​នេះ​មាន​ការ​សិក្សា​មួយ​អំពើ​ផ្សែង​ពុល​ក្នុង​ក្រុង​ប៉េកាំង​​​ ដោយ​បាន​លើកឡើង​ថា​ផ្សែង​ពុល​នេះ​មាន​ទំនាក់​ទំនង​ជា​មួយ​ការ​ឡើង​ទម្ងន់​របស់​មនុស្ស​ ។

(ចិន​)ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា​៖ ផ្សែង​ពុល​ដ៏​ខ្លាំង​នៅ​ប៉េកាំង​ជា​មូល​ហេតុ​មួយ​នាំ​ឲ្យ​មនុស្ស​ឡើង​ទម្ងន់​
ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ គឺ​ធ្វើ​ឡើង​នៅ​មន្ទីរ​ពិសោធន៍​សត្វ​កណ្ដុរ​ ដោយ​គេ​ដាក់​សត្វ​កណ្ដុរ​មួយ​ក្រុម​ឲ្យ​នៅ​ក្នុង​បន្ទាប់​ជាមួយ​ខ្យល់​ដែល​មាន​ជាតិ​ពុល​ Satanic ហើយ​ខ្យល់​មាន​​​ Satanic toxin នេះ​គឺ​វា​ដូច​ទៅ​​នឹង​ខ្យល់​ដែល​នៅ​ខាង​ក្រៅ​ទីក្រុង​​ប៉េកាំង​ចឹង​ រួច​កណ្ដុរ​មួយ​ក្រុម​ទៀត​ពួក​គេ​ដាក់​ឲ្យ​នៅ​ក្នុង​បន្ទាប់​ដែល​​មាន​ខ្យល់​ច្រោះ​ធម្មតា​ ។ ជា​លទ្ធផល​​១៩​ថ្ងៃ​ក្រោយ​ ក្រុម​កណ្ដុរ​ដែល​នៅ​ក្នុង​បន្ទាប់​ជាមួយ​ជាតិពុល​ Satanic មាន​ការ​កើន​ទម្ងន់​គួរ​ឲ្យ​កត់​សម្គាល់​ បើ​ទោះ​បី​របប​អាហារ​របស់​កណ្ដុរ​ទាំង​២​ក្រុម​នេះ​ដូច​គ្នា​ក៏​ដោយ​​ ។ សេចក្ដី​លម្អិត​​នៃ​ការ​ឡើង​ទម្ងន់​​ផ្សែង​ពុល​នេះ​គឺ​មាន​ដូចជា ៖ សួត​និង​ថ្លើម​ធ្ងន់​ជាង​មុន និង​មាន​ជាលិកា​រលាក​ជាច្រើន​​ ហើយ​ក្នុង​នោះ​ កូឡេស្តេរ៉ុល​សរុប​ខ្ពស់​ជាង​៩៧% ( រួម​មាន​កូឡេស្តេរ៉ុល​អាក្រក់​ ៥០% និង​ ខ្លាញ់​ទ្រីគ្លីសេរីត​ ៤៦% ) លើស​ពី​នេះ​ទៀត​ជាតិ​ពុល​នេះ​ក៏​អាច​ធ្វើ​អោយ​អរម័ន​អាំងស៊ុយលីន​សុំា(Resistance)​ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ផង​ដែរ​ – សេចក្ដី​រាយការណ៍​របស់​ SCMP ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក Junfeng Zhang បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​គាត់​ថា​ ៖

​ ​​​​​​ចាប់​តាំង​ពី​យើង​ដឹង​ថា​ ការ​រលាក​រុំា​រៃ​ជា​កត្តា​មួយ​ចូល​រួម​នាំ​អោយ​មាន​ការ​ឡើង​ទម្ងន់​ ហើយ​​ ជំងឺ​ទាក់​ទង​នឹង​ប្រតិកម្ម​Metabolic ដូច​ជា​ទឹក​នោម​ផ្អែម​ និង​ ធាត់​នេះ​​ដូច​ជា​មាន​​ទំនាក់​ទំនង​​គ្នា​​, ការ​ស្វែង​រក​របស់​យើង​បាន​ផ្ដល់​នូវ​ភស្តុតាង​យ៉ាង​ច្បាស់​ថា​ ការ​រស់​នៅ​រុំា​រៃ​រយៈ​ពេល​យូរ​​ជាមួយ​ខ្យល់​ដែល​មាន​ជាតិ​ពុល​ គឺ​បង្កើន​ហានិភ័យ​​ដល់​ការ​វិវត្តន៍​ទៅ​​ជា​ជំងឺ​​ធាត់​ពិត​មែន​ ។

​ បើ​សិន​ជា​យក​ការ​សិក្សា​នេះ​បញ្ជាក់​លើ​មនុស្ស​ពិត​មែន​​, ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​កែតម្រូវ​ជា​បន្ទន់​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​, ដែល​ការ​បំពុល​នោះ​គឺ​បាន​ធ្វើ​អោយ​​មនុស្ស​ជា​ច្រើន​កើត​ជំងឺ​ធាត់​នា​ពេល​សព្វ​ថ្ងៃ​នេះ​ ។​​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ shanghaiist.com

  • (ចិន​)ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា​៖ ផ្សែង​ពុល​ដ៏​ខ្លាំង​នៅ​ប៉េកាំង​ជា​មូល​ហេតុ​មួយ​នាំ​ឲ្យ​មនុស្ស​ឡើង​ទម្ងន់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:បច្ចេកវិទ្យា
Tags: