លឺ​ដំណឹង​ថា​ James កំពុង​ស្វែង​រក​ផ្ទះ​នៅ​ទីក្រុង​ Manchester

ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីកីឡាករ James Rodrigues បច្ចុប្បន្នកំពុងតែស្ថិតគោលដៅមួយរបស់លោក Jose Mourinho ក្នុងនាំមកកាន់ទឹកដី Old Trafford របស់ Man Utd នៅរដូវកាលថ្មីខាងមុខនេះ ។

យ៉ាងណាថ្មីៗនេះយោងតាមប្រភពពី Don Balon បានឲ្យដឹងថាកីឡាករ James Rodrigues កំពុងតែឲ្យភ្នាក់ងារខ្លួនស្វែងផ្ទះមួយនៅក្នុងទីក្រុង Manchester ខណៈមានដំណឹងថាផ្ទះរបស់គេនៅក្នុងទីក្រុង Madrid កំពុងចាប់ផ្ដើមដាក់ជួលវិញ ។

គួរបញ្ជាក់ថាកីឡាករ James និងលោក Jose Mourinho គឺមានភ្នាក់ងារដូចគ្នានោះគឺលោក Jorge Mendes ដូចនេះគេជឿថាការផ្ទេរប្រហែលជាកាន់តែងាយស្រួល ហើយបើសិនជាដំណឺងទិញផ្ទះនោះជាការពិតគេអាចសន្និដ្ឋានថា James ពិតជាផ្ទេរមក Man Utd យ៉ាងពិតប្រាកដហើយ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • លឺ​ដំណឹង​ថា​ James កំពុង​ស្វែង​រក​ផ្ទះ​នៅ​ទីក្រុង​ Manchester已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: