អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែល​របើក លោកអ្នក​អាច​ទាក់ទង​ធ្វើ​ថ្មី​បាន​​​

ដោយ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ក្រសួង​មហា​ផ្ទៃ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​ ឆ្នាំ២០១៥ បាន​ជម្រាប​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ជួប​បញ្ហា​ លើ​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដោយ​មាន​ការ​របក របើក​ខូច​ ឲ្យ​ទៅ​ធ្វើការ​ផ្លាស់​ប្ដូរ​យក​ថ្មី​វិញ​ តាមរយៈ​ការ​ទំនាក់​ទំនង​ទៅកាន់ នគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​ អធិការដ្ឋាន​នគរបាល​​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​លើ​ការ​ត្រួតពិនិត្យ​លើ​គុណភាព​សន្លឹក​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គំរូ​ថ្មី​ដែល​បាន​បោះពុម្ព​ជូន​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​នា​ឆ្នាំ​២០១៤ ​ឃើញ​ថា មាន​មួយ​ចំនួន​គុណភាព​មិន​គ្រប់​តាម​ស្តង់​ដា ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​របក​ដោយ​អន្លើ។ នេះ​បើ​តាម​ការ​ត្រួត​ពិនិត្យ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ក្រសួង​មហាផ្ទៃ​ សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់​់ផ្គង​សម្ភារៈ​សម្រាប់​ផលិត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។

អាស្រ័យ​ហេតុនេះ បើ​បងប្អូន​​ ពលរដ្ឋ​ខ្មែរ​ កំពុង​កាន់​កាប់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​របើក​នៅ​ផ្នែក​ណាមួយ​ សូម​អញ្ជើញ​ទៅ​ទាក់​ទង អត្តសញ្ញាណ​ប័ណ្ណ​​ថ្មី​ នៅ​តាម​ នគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​ អធិការដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ ខណ្ឌ​ ដែល​ខ្លួន​កំពុង​រស់​នៅ៕

ដោយ៖ NEA
ប្រភព៖

  • អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែល​របើក លោកអ្នក​អាច​ទាក់ទង​ធ្វើ​ថ្មី​បាន​​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: