ស្ទីលថើបបែបអឺរ៉ុបដ៏រោលរាលបំផុតរបស់តារាខ្មែរ ៥ ដួង

6 Videos


កន្លងមកទស្សនិកជនធ្លាប់តែឃើញភាពស្និទ្ធស្នាលលក្ខណៈធម្មតាៗនៅក្នុងទំនាក់ទំនងរវាងសិល្បករក៏ដូចជាតារាចម្រៀងប៉ុណ្ណោះពេលនេះ«ប្រជាប្រិយ»នឹងនាំអារម្មណ៍ទស្សនិកជនមកទស្សនារូបភាពការថើបដ៏រ៉ូមែនទិករបស់តារាខ្មែរយើងចំនួនប្រាំគូដែលមានលក្ខណៈប្លែកនិងគួរឱ្យចាប់អារម្មណ៍ខ្លាំង ។

១-គង់ ចាន់ស្រីមុំ និង ស្វាមី
គូស្នេហ៍មួយគូនេះតែងតែបង្ហាញភាពស្និទ្ធស្នាលនិងផ្អែមល្ហែមជារឿយៗលើបណ្តាញសង្គមគួរឱ្យច្រណែន។បើក្រឡេកមកមើលក្រោយពេលអាពាហ៍ពិពាហ៍វិញកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀតជាពិសេសនៅពេលដែលអ្នកទាំងពីបង្ហាញរូបភាពថើបមាត់ទៀតកាន់តែស៊ីអារម្មណ៍ទ្វេដង។

ស្ទីលថើបបែបអឺរ៉ុបដ៏រោលរាលបំផុតរបស់តារាខ្មែរ ៥ ដួង

២-យក់ឋិតរដ្ឋា និង ស្វាមី
កន្លងមកស្វាមីភរិយាមួយគូនេះពុំធ្លាប់មានព័ត៌មានអាស្រូវឬដំណឹងមិនល្អអ្វីនោះឡើយនេះបង្ហាញឱ្យឃើញថាអ្នកទាំងពីរពិតជាស្វាមីនិងភរិយាមួយគូដែលយល់ចិត្តគ្នាទៅវិញទៅមក។ប៉ុន្តែអ្នកទាំងពីរក៏មានស្ទីលនៃការថើបមាត់មួយបែបគួរឱ្យទាក់ទាញផងដែរ។

ស្ទីលថើបបែបអឺរ៉ុបដ៏រោលរាលបំផុតរបស់តារាខ្មែរ ៥ ដួង

៣-ប៊េន្នី យ៉ាំង និង គូដណ្តឹង
មកមើលភាពស្និទ្ធស្នាលរវាងប៊េន្នីយ៉ាំងនិងគូដណ្តឹងវិញកាន់តែពិសេសក្នុងនោះគេឃើញគូដណ្តឹងយកដៃម្ខាងក្រសោបដាក់លើស្មារបស់នាងព្រមទាំងថើបមាត់យ៉ាងស្និទ្ធបានទស្សនាហើយពិតជាក្តៅខ្លួន។

ស្ទីលថើបបែបអឺរ៉ុបដ៏រោលរាលបំផុតរបស់តារាខ្មែរ ៥ ដួង

៤-ខ្ញុង និង តារាសម្តែង ថៃ ប៊ុននាង
អ្នកទាំងពីរពុំធ្លាប់មានទំនាក់ទំនងក្នុងផ្លូវស្នេហាអ្វីនោះទេការថតរូបនេះគ្រាន់តែជាការលេងសើច និង រាប់អានគ្នាក្នុងនាមជាអ្នកសិល្បៈដូចគ្នាប៉ុណ្ណោះប៉ុន្តែការប្រើស្ទីលថើបរបស់អ្នកទាំងពីរក៏ស៊ីអារម្មណ៍មិនអន់នោះដែរ។

ស្ទីលថើបបែបអឺរ៉ុបដ៏រោលរាលបំផុតរបស់តារាខ្មែរ ៥ ដួង

៥-អ៊ុនសិទ្ធា និង ឌុចលីដា
ទំនាក់ទំនងស្និទ្ធស្នាលនេះគ្រាន់តែជាលក្ខណៈធ្លាប់ស្គាល់គ្នាយូរមកហើយក្នុងនាមជាតារាសម្តែងដូចគ្នានេះគ្រាន់តែជាការថតរូបរបៀបលេងសើចប៉ុណ្ណោះតែទោះយ៉ាងណាការថើបស្ទីលនេះរបស់អ្នកទាំងពីរពិតជាធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍យ៉ាងខ្លាំង។

ស្ទីលថើបបែបអឺរ៉ុបដ៏រោលរាលបំផុតរបស់តារាខ្មែរ ៥ ដួង

ពិតជាមិនធម្មតាឡើយដែលតារាខាងលើថតបង្ហោះរូបភាពស្និទ្ធស្នាលបែបផ្អែមល្ហែមដូច្នេះសុទ្ធតែជារូបភាពដែលទស្សនិកជនកម្រនឹងបានឃើញប៉ុន្តែទោះជាយ៉ាងណាការបង្ហាញភាពស្និទ្ធស្នាលទាំងនេះមិនបានធ្វើអ្វីឱ្យហួសហេតុនោះដែរគ្រាន់តែការបង្ហាញនូវក្តីស្រឡាញ់ដ៏ត្រឹមត្រូវ និង ការរាប់អានដ៏ស្និទ្ធស្នាលមួយប៉ុណ្ណោះ៕ សាកល