ចូលចិត្ត​ញ៉ាំ”ផ្អែម”ពេក ប្រយ័ត្ន​”ជ្រួញ”!

មនុស្សភាគច្រើនចូលចិត្ត​បរិភោគជាតិផ្អែម ហើយលោកអ្នកជាង​ជាម្នាក់ក្នុង​ចំនោម​មនុស្សទាំងនោះ។ តើ​លោកអ្នកដឹងទេថា មិនថាស្ករប្រភេទណាទេ បើយើងទទួលទាន​ក្នុងបរិមាណច្រើនពេក អាចឲ្យ​យើង​ឆាប់​ចាស់​បាន​?

តាមការ​បកស្រាយរបស់​អ្នកជំនាញ បាន​ឲ្យ​ដឹងថា ស្ករ​ដែល​យើង​បរិភោគចូលទៅ នឹង​ទៅ​តោង​ជាប់​នឹង​ Collagen និង​ប្រូតេអ៊ីន​នៅ​ក្នុង​ស្បែក ដែល​ធ្វើឲ្យ​រចនាសម្ព័ន្ធ​ស្បែកផ្លាស់ប្ដូរ ហើយ​នេះ​ជា​មូលហេតុ​ធ្វើ​ស្បែកទន់ខ្សោយ យារធ្លាក់ ស្ងួតគ្រើម និង​ឈាន​ទៅ​រកភាព​ជ្រីវជ្រួញ ទៅចុងបញ្ចប់។

លើសពីនេះ ជាតិស្ករ រារាំង​ដំណើរ​ការ​របស់​សារធាតុ​ប្រឆាំង​ភាព​ចាស់​ ដែល​មាន​តួនាទី​ការពារអង់ស៊ីម​ក្នុង​ស្បែកនោះ។ ប្រការ​នេះ ងាយ​ធ្វើឲ្យ​ស្បែក​ត្រូវបំផ្លាញ​ពី​កម្ដៅ​ថ្ងៃ​ ហើយ​អាការៈនេះ​ នឹង​ឃើញ​កាន់តែ​ច្បាស់​ នៅ​ពេលអាយុ​៣៥ឆ្នាំឡើងទៅ។

ជារួម ខេមបូមេក សូមណែនាំលោកអ្នកឲ្យ​កាត់​បន្ថយ​ការ​ទទួលទាន​ចំណី​ផ្អែមៗ និង​ជាតិ​ស្ករ​ចាប់​ពី​ពេលនេះ​តទៅ ក្នុង​គោលបំណង​បញ្ចៀស​ភាព​ជ្រាវ​ជ្រួញ​នៃស្បែក។

ដោយ៖ NEA
Reference : BeautyTips​​

  • ចូលចិត្ត​ញ៉ាំ”ផ្អែម”ពេក ប្រយ័ត្ន​”ជ្រួញ”!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: