សម្រស់តារាស្រីខ្មែរ ៥ ដួង ពេលមិនទាន់ផាត់មុខ​ មើលបន្តិចមើល៍ ស្អាតអត់?

6 Videos


ជាទូទៅគ្រប់តារាទាំងអស់សុទ្ធតែចង់បាននូវភាពស្រស់ស្អាតឡូយឆាយ និង ទាន់សម័យដើម្បីទាក់ទាញ ក្រសែភ្នែកមហាជន ជាពិសេសគឺតារាស្រីតែម្ដង ។ ភាពស្រស់ស្អាតនៃតារាទាំងនោះ ពេលខ្លះត្រូវបានមហាជន លើកឡើងថា ស្រស់ស្អាតដោយសារតែការផាត់មុខធ្វើសក់ និង មួយចំនួនទៀតមានសម្រស់ដោយសារការកែកុនតាមរយៈមុខកាំបិត ។ ពេលនេះ ទស្សនិកជនសាកងាកខ្សែចក្ខុមកមើលសម្រស់តារាខ្មែរដែលមិនទាន់ផាត់មុខធ្វើ សក់បន្ដិចមើល៍ តើមានភាពខុសប្លែក ឬក៏រក្សាបាននូវភាពស្រស់ស្អាតកម្រិតណាដែរ ?

ហ៊ិន ចាន់នីរ័ត្ន : ពិធីការិនី និង ជាតារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់នេះ ជារឿយៗត្រូវបានមិត្តភក្ដិក្នុងចង្កោម សិល្បៈ ក៏ដូចជាមហាជនលើកសរសើរថាស្រស់ស្អាតខ្លាំង គឺស្អាតបែបធម្មជាតិតែម្ដង ។

សម្រស់តារាស្រីខ្មែរ ៥ ដួង ពេលមិនទាន់ផាត់មុខ​ មើលបន្តិចមើល៍ ស្អាតអត់?

ម៉ាក់ សែនសូនីតា : តារាសម្ដែងស្រីវ័យក្មេងដែលគ្រងតំណែងជាតួឯកបន្ដបន្ទាប់រូបនេះ ក៏មានសម្រស់ស្រស់បែបធម្មជាតិមិនធម្មតាដែរ បើទោះបីជានាងមិនបានផាត់មុខក៏ដោយ ។

សម្រស់តារាស្រីខ្មែរ ៥ ដួង ពេលមិនទាន់ផាត់មុខ​ មើលបន្តិចមើល៍ ស្អាតអត់?

ចន ច័ន្ទលក្ខិណា : តារាសម្ដែងចាស់វស្សាម្នាក់នេះ ក្រៅពីអាចរក្សាសម្រស់របស់ខ្លួនមិនឱ្យជ្រេតាមវ័យហើយ នាងក៏ត្រូវបានមហាជនទទួលស្គាល់ថាមានសម្រស់ស្រស់ស្អាតពីធម្មជាតិដោយមិនឆ្លងកាត់មុខកាំបិទផងដែរ ។

សម្រស់តារាស្រីខ្មែរ ៥ ដួង ពេលមិនទាន់ផាត់មុខ​ មើលបន្តិចមើល៍ ស្អាតអត់?

នី មុន្នីនាថ : តារាសម្ដែងទឹកភ្នែកម្នាក់នេះ បើទោះបីជានាងមានរាងទាបបន្ដិច តែក៏ត្រូវប៉ាន់រហូតខាងតួឯក ដែលជាហេតុស្ទួយឱ្យនាងក្លាយជាតារាល្បីលំដាប់ជួរមុខ បើងាកមករូបសម្រស់វិញគឺមានការកែកុនបន្ដិចបន្ទួច ហើយក៏នៅតែស្រស់ដែរ បើនាងមិនផាត់មុខនោះ ។

សម្រស់តារាស្រីខ្មែរ ៥ ដួង ពេលមិនទាន់ផាត់មុខ​ មើលបន្តិចមើល៍ ស្អាតអត់?

គង់ ចាន់ស្រីមុំ : តារាស្រីល្បីឈ្មោះដែលទើបនឹងដឹកដៃគូស្នេហ៍ទៅក្រេបទឹកឃ្មុំដល់ប្រទេសជប៉ុនរូបនេះ ក៏មានសម្រស់ស្រស់សោភាដែរ បើទោះបីជាមិនផាត់មុខធ្វើសក់ក៏ដោយ ។

សម្រស់តារាស្រីខ្មែរ ៥ ដួង ពេលមិនទាន់ផាត់មុខ​ មើលបន្តិចមើល៍ ស្អាតអត់?

ពេជ្រ សោភា : តារាចម្រៀងល្បីឈ្មោះលំដាប់ជួរមុខម្នាក់នេះ ឃើញថាស្រស់ស្អាតប្លែកជាមួយថ្ពាល់ខួចទាំងសងរបស់នាង ។ នាងក៏ជាតារាស្រីដែលមានសម្រស់ស្រស់ពីធម្មជាតិដែរ ៕ ភូមិន្ទ

សម្រស់តារាស្រីខ្មែរ ៥ ដួង ពេលមិនទាន់ផាត់មុខ​ មើលបន្តិចមើល៍ ស្អាតអត់?