ដឹង​អត់​ថា ហេតុអី​ពេល​ជិះ​យន្តហោះ​គេ​តម្រូវ​ឲ្យ​ដាក់​ទូរសព្ទ Flight Mode ?

លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​ជួប ឬ​ធ្លាប់​ឮ​ហើយ​ថា​ នៅ​ពេល​ដែល​យើង​ជិះ​យន្តហោះ​គឺ​គេ​កំណត់​ឲ្យ​យើង​បិទ​ទូរសព្ទ​ដៃ ឬ​ដាក់​ជា Flight Mode (Airplane Mode) ។

តើ​លោក​អ្នក​ធ្លាប់​ចាប់​អារម្មណ៍ ឬ​ក៏​មាន​ចម្ងល់​ទៅ​លើ​ចំណុច​នេះ​ដែរ​ឬ​ទេ?

ថ្ងៃ​នេះ Cambomag នឹង​បង្ហាញ​ជូន​ចម្លើយ​ចំពោះ​អ្នក​ដែល​មាន​ចម្ងល់​លើ​បញ្ហា​នេះ​។ បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នក​បើក​យន្តហោះ​ឯកជន​ម្នាក់​គឺ​លោក Nikita Schmidt បាន​ឲ្យ​ដឹង​ថា​ ទូរសព្ទ​របស់​លោក​អ្នក​អាច​បង្ក​ជា​ការ​រំខាន​ដល់​អ្នក​បើក​យន្តហោះ​មួយ​ចំនួន​ និង​អ្នក​គ្រប់​គ្រង​ចរាចរ​ខាង​ជើង​អាកាស។

នៅ​ពេល​ដែល​ទូរសព្ទ​របស់​លោក​អ្នក​មាន​ការ​ហៅ​ចូល​នោះ​ទូរទស្សន៍​ដែល​នៅ​ជិត​នឹង​ញាក់​ខុស​ប្រក្រតី​ ហើយ​បើ​ឧបករណ៍​បំពង​សំឡេង​វិញ​នឹង​ឮ​សំឡេង​ទឺត​ៗ​ ដោយ​សារ​តែ​រលក​វិទ្យុ​នៃ​ទូរសព្ទ​មួយ​អាច​មាន​កម្លាំង​រហូត​ដល់ ៨ វ៉ាត់ ហេតុ​នេះ​ហើយ​ទើប​អាច​បង្ក​ជា​ការ​រំខាន​បែប​នេះ​បាន​ ជា​ពិសេស​វា​បាន​ធ្វើ​ឲ្យ​វិទ្យុទាក់ទង​រង​ការ​រំខាន​ផង​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​បើក​យន្តហោះ​ពិបាក​ទាក់ទង​ទៅ​កាន់​ស្ថានីយ​នៅ​លើ​ដី។

លោក Nikita Schmidt បាន​បន្ត​ថា ទោះ​ជា​សំឡេង​នេះ​មិន​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ក៏​ដោយ​ ប៉ុន្តែ​វា​ពិត​ជា​រំខាន​ខ្លាំង​ដល់​ដំណើរ​ការ​នៃ​ការ​ធ្វើ​ការ​របស់​គាត់៕

ប្រែសម្រួល ៖ K3

  • ដឹង​អត់​ថា ហេតុអី​ពេល​ជិះ​យន្តហោះ​គេ​តម្រូវ​ឲ្យ​ដាក់​ទូរសព្ទ Flight Mode ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: