មិននឹកស្មានថា ផ្សិតត្រចៀកកណ្តុរ ​គឺជា​ថ្នាំ​ព្យាបាល​ឬសដូបាត​យ៉ាងពូកែសោះ

ផ្សិតត្រចៀកកណ្តុរមិនត្រឹមតែជាអាហារដ៏ឆ្ងាញ់ពិសារប៉ុណ្ណោះទេ តែផ្សិតប្រភេទនេះគឺមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពផងដែរ ជាពិសេសការព្យាបាលជំងឺឬសដូងបាត។

វិធីព្យាបាលដោយប្រើផ្សិតត្រចៀកកណ្តុរ

Loading...

ការប្រើប្រាស់ផ្សិតត្រចៀកកណ្តុរ ដើម្បីព្យាបាលជំងឺឬសដូងបាត គឺជាវិធីដ៏សាមញ្ញបំផុត ប៉ុន្តែមានប្រសិទ្ធិភាពបំផុត។ អ្នកជំងឺអាចអនុវត្តដោយខ្លួនឯងបាន ជាពិសេសក្នុងករណីរោគសញ្ញាមានដំបៅ ឬហូរឈាម។

អ្នកជំងឺអាចអនុវត្តដូចខាងក្រោម៖

  1. ចម្អិនផ្សិតត្រចៀកកណ្តុរបរិភោគ ១-២ ដងក្នុងមួយថ្ងៃ (បរិភោគជាច្រើនថ្ងៃ)។
  2. ផ្សិតត្រចៀកកណ្តុរស្ងួតកិនធ្វើជាម្សៅ។ ផឹក ៣ ដងក្នុងមួយថ្ងៃ ហើយរាល់ការបរិភោគមួយលើកៗត្រូវយកម្សៅ ៣ ក្រាម លាយជាមួយនឹងទឹកក្តៅ។
  3. ផ្សិត ១០០ ក្រាមលាងទឹកឱ្យស្អាត ហើយហាន់ជាចំណិតៗ អង្ករ ១០០ ក្រាម (ចម្អិនជាបបរ) បរិភោគរាល់ថ្ងៃ។
  4. ផ្សិតត្រចៀកកណ្តុរ ៣០ ក្រាម អង្ក ១០០ ក្រាម ផ្លែប៉ោមធំៗ ៥ ផ្លែ (ចម្អិនជាបបរ) បរិភោគរាល់ថ្ងៃ។

ជាមួយវិធីសាស្ត្រសាមញ្ញៗខាងលើនេះ អ្នកអាចអនុវត្តមួយណាក៏បាន ក៏មានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺឬសដូងបាតដូចគ្នា៕

ប្រែសម្រួលដោយ៖ ខ្មែរប្រពៃ