អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ស្ដី​បន្ទោស​តារា​​មួយ​ចំនួន​ចាក​ចេញ​ពេល​ដែល BIG BANG ឡើង​ទទួល​​ពាន​រង្វាន់

សន្ទរកថា​មួយ​របស់​ Taeyang ក្នុង​ព្រឹត្តិការណ៍​ប្រគុំ​តន្រ្តី​ MAMA 2015 ក្នុង​ពេល​ដែល​ ក្រុម​ចម្រៀង​ខ្លួន​​ទទួល​បាន​ពានរង្វាន់ Best Artist of the Year ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​និយម​លេង​អ៊ីនធឺណិត​ ហើយ​ពួក​គេ​បាន​ស្ដី​បន្ទោស​​យ៉ាង​ខ្លាំង​ទៅ​ដល់​តារា​ចម្រៀង​ដទៃ​ទៀត​ដែល​ប្រញាប់​ចាក​ចេញ។

ជាមួយ​នឹង​ការ​ប្រកាស​នូវ​ពាន​រង្វាន់​ចុង​ក្រោយ​​ជា​ពាន​រង្វាន់ Bet Artist of the Year ដែល​បាន​ទៅ​លើ​ក្រុម​ចម្រៀង​ BIG BANG អ្នក​ទស្សនា​ភាគ​ច្រើន​បាន​កត់​សំគាល់​ឃើញ​ថា​មាន​តារា​តិច​តួច​ណាស់​ដែល​មាន​វត្តមាន​ក្នុង​ពេល​ប្រគល់​ពាន​រង្វាន់​នេះ។ ដោយ​តារា​ភាគ​ច្រើន​បាន​ចាក់​ចេញ​ទៅ​មុន​ ជា​ពិសេស​គឺ​ក្រុម​តារា​ដែល​មក​ពី​ផលិត​កម្ម​ SM តែ​ម្ដង។

នៅ​ពេល​ថ្លែង​សន្ទរកថា​ទៅ​កាន់​អ្នក​គាំ​ទ្រ​ និង​អ្នក​ដែល​មាន​វត្តមាន​ដទៃ​ទៀត​ក្នុង​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី MAMA 2015 សមាជិក​របស់​ BIG BANG ម្នាក់​គឺ Taeyang បាន​សម្ដែង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ថា​ ” វា​ជា​រឿង​គួរ​ឲ្យ​ខក​ចិត្ត​ដែល​តារា​ចម្រៀង​ជា​ច្រើនអវត្តមាន​ដើម្បី​អបអរ​ដល់​ពួក​យើង​ក្នុង​ការ​ទទួលបាន​ពាន​រង្វាន់​ដ៏​អស្ចារ្យ​មួយ​នេះ ពួក​យើង​គួរ​តែ​ទទួល​បាន​ការ​អបអរ​ដ៏​ភ្ញាក់​ផ្អើល​មួយ។ យើង​នឹង​ត្រលប់​មក​​រក​អ្នក​ទាំង​អស់​គ្នា​វិញ​ជាមួយ​នឹង​បទ​ចម្រៀង​និង​ការ​សម្ដែង​ដ៏​អស្ចារ្យ” ។

ក្នុង​ចំណោម​តារា​ដែល​មាន​វត្តមាន​ក្នុង​ពេល​ BIG BANG ទទួល​ពាន​រង្វាន់​នោះ​ក៏​មាន​ក្រុម​ចម្រៀង​ MONSTA X និង​តារា​ចម្រៀង PSY ផង​ដែរ​។ បើ​ទោះ​បី​ជា​ MONSTA X ​មិន​មែន​ជា​ក្រុម​ចម្រៀង​នៅ​ក្នុង​ YG ដូច BIG BANG និង PSY ក៏​ដោយ​ក៏​ពួក​គេ​បាន​បង្ហាញ​ពី​សកម្មភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​រៀប​ច្បង​របស់​ខ្លួន​ដែរ។

ដើម្បី​អរគុណ​ដ៏​វត្តមាន​របស់​ពួក​គេ Seungri ក៏​បាន​បង្ហោះ​រូប​ថត​ជុំ​គ្នា​របស់​ BIG BANG, PSY និង MONSTA X ជាមួយ​នឹង​ពាក្យ​អរគុណ​​ផង​ដែរ​នៅ​លើ​ Instagram របស់​ខ្លួន ៕

ដោយ ៖ មេឃា
ប្រភព ៖ koreaboo

  • អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ស្ដី​បន្ទោស​តារា​​មួយ​ចំនួន​ចាក​ចេញ​ពេល​ដែល BIG BANG ឡើង​ទទួល​​ពាន​រង្វាន់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: