អ្នកនេសាទចាប់បានត្រីគល់រាំងជាង១០០គីឡូក្រាមនៅបឹងទន្លេសាប !

6 Videos


មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលប្រជានេសាទដាក់មងក្នុងទន្លេសាប ស្រាប់តែជាប់បានត្រីដ៏ធំនិងកម្រមួយក្បាល កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុង ឃុំកំពង់ហ្លួង ស្រុកក្រគរ ឃុំក្បាលត្រាច ខេត្តពោធិ៍សាត់ ។
អ្នកនេសាទចាប់បានត្រីគល់រាំងជាង១០០គីឡូក្រាមនៅបឹងទន្លេសាប !
ពលរដ្ឋនេសាទម្នាក់ ដែលជាម្ចាស់មងឈ្មោះយន់ គន្ធា អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងឃុំខាងលើបានរៀបរាប់ថា គាត់ពិតជារំភើបខ្លាំងណាស់ ដែលឃើញត្រីដ៏ធំមួយក្បាលនេះ ។ មុនពេលប្រទះឃើញត្រីដ៏ធំនេះ គឺគាត់បានទៅរាយមងក្រឡាធំនៅកន្លែងខាងលើ ដូចសព្វដង ក្រោយមក គាត់បានអុំទូកទៅមើលថា មានជាប់ត្រីឬនៅ ? ស្រាប់តែទៅដល់ ក៏មានការភ្ញាក់ផ្អើល ដោយមងគាត់បានដាច់រយះខ្ទេចស្មានតែជាប់អ្វីដែលចម្លែក លុះគាត់សាឡើងក៏ប្រទះឃើញត្រីគល់រាំងដ៏ធំមួយក្បាលជាប់មងរបស់គាត់ ហើយត្រីនោះនៅរស់ទៀតផង ។បន្ទាប់ពីមានការភ្ញាក់ផ្អើលមក ក៏មានមនុស្សម្នាជាច្រើនបានមកជួយសង្គ្រោះត្រីដ៏ធំនេះ ហើយគាត់ក៏ព្យាយាមទំនាក់ទំនងទៅខាងមន្ត្រីជលផល ដើម្បីឱ្យចុះពិនិត្យ ។
អ្នកនេសាទចាប់បានត្រីគល់រាំងជាង១០០គីឡូក្រាមនៅបឹងទន្លេសាប !
លោក ពុធ ស៊ុនលី នាយផ្នែកជលផលក្រគរ បានឲ្យដឹងថា ត្រីនោះមានទម្ងន់ជាង ១០០គីឡូក្រាម លោកក៏ធ្វើការថ្លែងអំណរគុណជាខ្លាំងដល់ពលរដ្ឋ ដែលរាយការណ៍ជូនលោក ក្នុងការចង់ថែរក្សាការពារមច្ឆជាតិក្នុងប្រទេសយើងនេះ ។ក្រោយពីទទួលបានពត៌មាននេះ ភ្លាម ខាង ជលផល និង ម្ចាស់ត្រី ក៏បាននាំគ្នាព្រលែងត្រីនោះ ចូលទៅក្នុងបឹងទន្លេសាបវិញ៕
សុថាត់

អ្នកនេសាទចាប់បានត្រីគល់រាំងជាង១០០គីឡូក្រាមនៅបឹងទន្លេសាប !អ្នកនេសាទចាប់បានត្រីគល់រាំងជាង១០០គីឡូក្រាមនៅបឹងទន្លេសាប !អ្នកនេសាទចាប់បានត្រីគល់រាំងជាង១០០គីឡូក្រាមនៅបឹងទន្លេសាប !អ្នកនេសាទចាប់បានត្រីគល់រាំងជាង១០០គីឡូក្រាមនៅបឹងទន្លេសាប !អ្នកនេសាទចាប់បានត្រីគល់រាំងជាង១០០គីឡូក្រាមនៅបឹងទន្លេសាប !