ជិត​ដល់​ El Clasico ហើយ​តោះ​ទស្សនា​សមត្ថភាព​គ្រូ​បង្វឹក​ទាំង​២​នេះ​កាល​គាត់​នៅ​ជា​កីឡាករ​តិច​មើល​ខ្លាំង​ប៉ុណ្ណា​ដែរ​

ការ​ប្រកួត​ដ៏​ធំ​ដែល​ប្រិយមិត្ត​ស្នេហា​វិស័យ​បាល់​ទាត់​ទន្ទឹង​រង់​ចាំ​គឺ​ការ​ប្រកួត​ El Clasico កាន់​តែ​កៀក​នឹង​មក​ដល់​ហើយ​ដែល​ការ​ប្រកួត​នោះ​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣​ខែ​មេសា​ខាង​មុខ​នេះ​នៅ​វេលា​ម៉ោង​១និង​៣០​នាទីរំលង​អាធ្រាត​​ (ម៉ោងនៅ​កម្ពុជា​​) ។

យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​ El Clasico លើក​នេះ​គឺ​កាន់​តែ​ពិសេស​ដោយ​គ្រូ​បង្វឹក​របស់​ក្លឹប​ទាំង​២​គឺ​ធ្លាប់​ប៉ះ​គ្នា​ក្នុង​ជំនួប​ នោះ​ផង​ដែរ​កាល​នៅ​ជា​កីឡាករ​ ដែល​កាល​នោះ​លោក​ Luis Enrique គឺ​ជា​កីឡាករ​របស់​ Barcelona ខណៈ​លោក​ Zinedine Zidane គឺ​ជា​កីឡាករ​របស់​ក្លឹប​ Real Madrid ។

សូម​រំលឹក​ស្ថិតិ​ខ្លះៗ​របស់​ពួក​គាត់​ទាំង​២​កាល​នៅ​ជា​កីឡាករ​ ៖

គ្រូ​បង្វឹក​របស់​ Barcelona បច្ចុប្បន្ន​គឺ​លោក​ Luis Enrique ធ្លាប់​លេង​នៅ​ក្លឹប​ Barcelona ចន្លោះ​ពី​ឆ្នាំ​១៩៩៦-២០០៤​ ដោយ​ក្នុង​ស្នាក់​នៅ​រយៈ​ពេល​៨​ឆ្នាំ​នោះ​លោក​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១០៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣០០​ប្រកួត​ ហើយ​បាន​ជួយ​ Barcelona ឈ្នះ​ពាន​ចំនួន​៧​ផង​ដែរ​ ។

ដោយ​ឡែក​គ្រូ​បង្វឹក​ Real Madrid គឺ​លោក​ Zinedine Zidane ធ្លាប់​លេង​នៅ​ក្លឹប​ Real Madrid នៅ​ចន្លោះ​ឆ្នាំ​ ២០០១-២០០៦ ​ដោយ​ក្នុង​ស្នាក់​នៅ​រយៈ​ពេល​ប្រមាណ​ជា​៥​ឆ្នាំ​នោះ​លោក​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៤៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២២៥​ប្រកួត​ ហើយ​បាន​ជួយ​ Real Madrid ឈ្នះ​​៦​ពាន​រង្វាន់​ផង​ដែរ​ ។

គួរ​រំលឹក​ថា​លោក​ Enrique និង​ Zidane ធ្លាប់​ប៉ះ​ទង្គិច​គ្នា​រហូត​ដល់​ស្ទើរ​តែ​ចង់​វាយ​គ្នា​ទៀត​ផង​កាល​ពី​ការ​ប្រកួត​ក្នុង​អំឡុង​ឆ្នាំ​២០០២-២០០៣​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ជិត​ដល់​ El Clasico ហើយ​តោះ​ទស្សនា​សមត្ថភាព​គ្រូ​បង្វឹក​ទាំង​២​នេះ​កាល​គាត់​នៅ​ជា​កីឡាករ​តិច​មើល​ខ្លាំង​ប៉ុណ្ណា​ដែរ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: