ក្រុមហ៊ុន​តាន់ គីម​អេង ចេញមុខ​សងលុយ​កម្មករ​សាងសង់​សាលាបឋមសិក្សា​ស្មែ​ត​ជំនួសអ្នកម៉ៅការ​បន្ត ហេង វុ​ទ្ឋី​រឿង ដែល​គេច​ពី​កាទទួលខុសត្រូវ​

​ខេត្តកំពង់ឆ្នាំង​៖ ក្រុមហ៊ុន តាន់ គីម​អេង ដែលជា​ក្រុមហ៊ុន​ទទួល​កសាង​សាលាបឋមសិក្សា​ស្មែ​ត ស្ថិតនៅ​ក្នុងភូមិ​ស្មែ​ត ឃុំ​ពង្រ ស្រុក​រលាប្អៀរ នៅ ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ បាន​យកប្រាក់​មក​បើក​អោយ អ្នកម៉ៅការ​សាងសង់​សា​លា​រៀន និង​កម្មករ​ហើយ បន្ទាប់ពី​កម្មករ​និង​មេការ​សំណង់​បាន​សម្តែង​ពី​ទុក្ខលំបាក របស់ខ្លួន​ក្នុងការ​សាងសង់​សាលារៀន​ខាងលើ​រួចហើយ តែ​មិន​ទទួលបាន​ប្រាក់​ពលកម្ម​កម្មករ និង​ប្រាក់​ថ្លៃ​សម្ភារៈ​ជាង​១​ម៉ឺន​ដុល្លា​ពី​ក្រុមហ៊ុន អស់​រយៈកាល​ជាច្រើន​ខែ​កន្លងមក ។

dsc06252

​លោក ទិ​ត្យ សារ៉ាត់ តំណាងអោយ​ក្រុមហ៊ុន តាន់ គីម​អេង បានបញ្ជាក់​ប្រាប់ថា​៖ លោក​មក​ក្នុង​ពេលនេះ គឺ​តំណាងអោយ​ក្រុមហ៊ុន ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​កម្មករ​និង​អ្នកម៉ៅការ​ទី​៣​ជំនួស អោយ លោក ហេង វុ​ទ្ឋី ដែលជា​អ្នកម៉ៅការ​ទី​២​បន្ត​ពី​ក្រុមហ៊ុន ប៉ុន្តែ​ឈ្មោះ​នេះ​បានគេច​ខ្លួន មិន​ទទួលខុសត្រូវ ចេញមុខ​មក​ដោះស្រាយ​ជាមួយ​កម្មករ​និង​មេការ​ម៉ៅការ​ទី​៣​សោះ ទើប​ថ្ងៃនេះ​ខាង​ក្រុមហ៊ុន​បានអោយ​លោ​កម​កច ចារ ដោះស្រាយ​ជាមួយ​កម្មករ ដែលមាន​លោក ម៉ិ​ល សារ៉េត ជា​មេការ​ម៉ៅការ​ទី​៣ ។​

dsc06263

លោក​បាន​បញ្ជាក់ថាៈ ក្រោយពី​ធ្វើការ​ទូរ​ទាត់ ថ្លៃ​ពលកម្ម​កម្មករ ជាមួយ​លោក ម៉ិ​ល សារ៉េត មេការ​មៅ​ការ​ទី​៣ នៅ​សាលាបឋមសិក្សា​ស្មែ​ត បូក​ទាំង​ថ្លៃ សាងសង់​ការិយាល័យ​អប់រំ​ស្រុក​ចំនួន ២​កន្លែង​ទៀតផង មាន​ទឹកប្រាក់​សរុប​តែ ២.៨៩០​ដុល្លា​ប៉ុណ្ណោះ មិន​ច្រើន​ដល់​ជាង​១​ម៉ឺន​ដុល្លា ដូច​លោក ម៉ិ​ល សារ៉េត ប្រាប់​អ្នកកាសែត​នោះទេ ។ ចំពោះ​ការ​ភ័​ណ្ឌ​ច្រឡំ លើសពី​ចំនួន​ទូរ​ទាត់​ខាងលើនេះ គឺជា​ថ្លៃ​សម្ភារៈ មាន​ក្តារ​ពុ​ម្ភ និង​ថ្លៃ​ខ្សាច់​ជាដើម ដែល​ខាង​ក្រុមហ៊ុន​ជា​អ្នកចេញ​ថ្លៃ​សង​ទាំងអស់ ។

​មេការ​ម៉ៅការ​សំណង់​ទី​៣ លោក ម៉ិ​ល សារ៉េត បាន​និយាយ​អោយដឹងថា​៖ គាត់​សូម​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន តាន់ គឹមអេង ដែល​បានអោយ​ដំណាង ចុះមក​ដោះស្រាយ ជំនួស លោក ហេង វុ​ទ្ឋី ដែលជា​អ្នកម៉ៅការ​ទី​២​បន្ត ពី​ក្រុមហ៊ុន ដែល​ឈ្មោះ​នេះ កន្លងមក មិន​ព្រម​ចេញមក​ដោះស្រាយ​ថ្លៃ​ពលកម្ម អោយ​កម្មករ​នោះឡើយ និង​រហូត​មានការ ចុះផ្សាយ​ពី​សំណង់​សាលារៀន​ធ្វើ​រួចហើយ តែ​មិនទាន់បាន​ប្រាក់​ថ្លៃ​ពលកម្ម​កម្មករ ក៏​លោក​នៅតែ​គេច​មុខ​មិន​ព្រម​មក​ដោះស្រាយ​ឡើយ ។​

dsc06260

​ចំពោះ​ទឹកប្រាក់ ដែល​លោក​និ​យា​ថា​៖ ក្រុមហ៊ុន​តាន់ គឹមអេង នៅ​ជំពាក់ ជាង​១​ម៉ឺន​ដុល្លា​នោះ គឺ​មកពី​លោក​បូក​ទាំង​ថ្លៃ សម្ភារៈ ក្តារ​ពុ​ម្ភ ខ្សាច់ និង​ដែកគោល ជាដើម តែ​ពេលនេះ​ក្រុមហ៊ុន បាន​សន្យា​ចេញសង​ទាំងអស់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ ។​ដោយឡែក គាត់​ព្រម​ទទួលយក​ចំនួន ២.៨៩០​ដុល្លា​ក្នុង​ពេលនេះ​គឺ ជា​ថ្លៃ​ពលកម្ម​កម្មករ​សុ​ទ្ឋ ដើម្បី​យកមក​ដោះស្រាយ​ជូន​កម្មករ សម្រាប់​ចាយវាយ​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ និង​នៅសល់​១០​ភាគរយ​ទៀត ជា​ប្រាក់​កក់​ធានា​ការជួសជុល​សាលារៀន​ស្មើ​និង​៩៥០​ដុល្លា នឹងត្រូវ​ទទួលយក​ពី​ក្រុមហ៊ុន​ក្រោយពេល​ធ្វើការ​ប្រគល់​ទទួល​សាលារៀន​នេះ​រយៈពេល​៦​ខែ​ទៀត ៕ ( រិទ្ធិជ័យ)