ត្រូវ​ Judge ទាំង​៤ ចុច​ប៊ូតុង​ឲ្យ​បញ្ឈប់​ការ​បង្ហាញ​សមត្ថភាព ប៉ុន្តែ​នាង​មិន​ឈប់​ចុង​ក្រោយ​​ Judge ស្ទើរ​បោក​ក្បាល

កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​​សមត្ថភាព​មួយ​ដ៏​​ល្បី​នៅ​ក្នុង​ប្រទេស ស្វ៊ីស ដែល​មាន​ឈ្មោះ​ថា Schweizer Talente ឬ Switzerland’s Got Talent នារី​ម្នាក់​បាន​ធ្វើ​ឲ្យ​ Judge ទាំង ៤ ស្ទើរ​តែ​បោក​ក្បាល​ព្រោះ​សោក​ស្ដាយ​ដែល​បាន​ចុច​ប៊ូតុង​ឲ្យ​នាង​បញ្ឈប់​ការ​បង្ហាញ​សមត្ថភាព​នៅ​ពាក់​កណ្ដាល​ទី។

នារី​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Corinne Sutter ដោយ​នាង​បាន​ជ្រើស​រើស​ការ​គូរ​គំនូរ​ដើម្បី​បង្ហាញ​សមត្ថភាព​នៅ​ឆាក​នៃ​កម្មវិធី​ប្រកួត​ប្រជែង​មួយ​នេះ ។ នាង​បាន​ចាប់​ផ្ដើម​​ជាមួយ​នឹង​ការ​គូរ​រូប​របស់​ លោក Gilbert Gress (​Judge ​បុរស​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ) ។ មិន​ទាំង​ដល់​មួយ​នាទី​ស្រួល​បួល​ផង ដោយ​សង្កេត​ឃើញ​ថា​នាង​មិន​បាន​បញ្ចេញ​អ្វី​ដែល​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ Judge ទាំង ៤ ក៏​បាន​ចុច​ប៊ូតុង​ឲ្យ​បញ្ឈប់​ការ​បង្ហាញ​សមត្ថភាព​របស់​នាង ប៉ុន្តែ​លោក Gilbert Gress គឺ​ជា​ Judge ដែល​ចុច​ប៊ូតុង​ចុង​ក្រោយ​គេ​បង្អស់។

ត្រូវ​ Judge ទាំង​៤ ចុច​ប៊ូតុង​ឲ្យ​បញ្ឈប់​ការ​បង្ហាញ​សមត្ថភាព ប៉ុន្តែ​នាង​មិន​ឈប់​ចុង​ក្រោយ​​ Judge ស្ទើរ​បោក​ក្បាល
លោក Gilbert Gress (judge)

គ្រាន់​តែ​ដឹង​ថា​ Judge ទាំង​ ៤ បាន​ចុច​ប៊ូតុង​ក្រហម​ Corinne Sutter នាង​បាន​សម្រក​ទឹក​ភ្នែក​ ប៉ុន្តែ​នាង​នៅ​តែ​មិន​បញ្ឈប់​នោះ​ទេ ដោយ​នាង​នៅ​តែ​បន្ត​ការ​គូរ​រូប​របស់​នាង​ដដែល។ នៅ​ពេល​ដែល​គូរ​រួច​រាល់​នាង​ក៏​បាន​បង្វិល​រូប​នោះ​ពី​ក្រោម​ឡើង​ទៅ​លើ​វិញ ហើយ​យក​ម្សៅ​ម្យ៉ាង​ទៅ​បាច​លើ​រូប​គំនូរ​នោះ។

ត្រូវ​ Judge ទាំង​៤ ចុច​ប៊ូតុង​ឲ្យ​បញ្ឈប់​ការ​បង្ហាញ​សមត្ថភាព ប៉ុន្តែ​នាង​មិន​ឈប់​ចុង​ក្រោយ​​ Judge ស្ទើរ​បោក​ក្បាល
លោក Bligg zusammen (Judge)

ឪ​ព្រះ​ជា​ម្ចាស់​ក្រោយ​ពី​ការ​បាច​ម្សៅ​ទៅ​លើ​រូប​គំនូរ​​នោះ​វា​បែរ​ជា​ផ្លាស់​ប្ដូរ​​ពី​រូប​របស់​លោក Gilbert ទៅ​ជា​រូប​របស់​លោក Bligg zusammen (Judge បុរស​ដែល​អង្គុយ​ Judge “អ្នក​នាង Susanne Kunz” ) ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ Judge ម្នាក់ៗ​សោក​ស្ដាយ​ស្ទើរ​តែ​បោក​ក្បាល។ ចំណែក​អ្នក​ទស្សនា​រំភើប​និង​សោក​ស្ដាយ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ស្ទើរ​គ្រប់​គ្នា។

ថ្វី​ត្បិត​តែ Corinne Sutter មិន​មាន​មាន​ឱកាស​បន្ត​ក្នុង​កម្មវិធី​នេះ​ក៏​ពិត​មែន​ប៉ុន្តែ​ នាង​បាន​សាង​ភាព​ល្បី​ល្បាញ​ និង​មាន​មនុស្ស​ជា​ច្រើន​ស្គាល់​នឹង​ឲ្យ​តម្លៃ​ពី​សមត្ថភាព​របស់​នាង។ គ្រាន់​តែ​ការ​សម្ដែង​របស់​នាង​ត្រូវ​បាន​ចាក់​ផ្សាយ​​គណនី​ Facebook, Twitter និង Instagram ​របស់​នាង​មាន​អ្នក​ Like និង Follow រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ៕​​​​​​

អត្ថបទ ៖ ជលស័យ
ប្រភព​វីដេអូ ៖ Youtube

  • ត្រូវ​ Judge ទាំង​៤ ចុច​ប៊ូតុង​ឲ្យ​បញ្ឈប់​ការ​បង្ហាញ​សមត្ថភាព ប៉ុន្តែ​នាង​មិន​ឈប់​ចុង​ក្រោយ​​ Judge ស្ទើរ​បោក​ក្បាល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:បច្ចេកវិទ្យា
Tags: