Beckham កំពុង​មាន​បំណង​ចង់​ទិញ​គេហដ្ឋាន​មួយ​កន្លែង​របស់​ Pharrel’s William

ថ្មីៗ​នេះ​ David Beckham ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​កំពុង​ចាប់​អារម្មណ៍​ទិញ​គេហដ្ឋាន​មួយ​នៅ​ក្នុង​រដ្ឋ​ផ្លរីដា​ដែល​មាន​តម្លៃ​ប្រមាណ​១០.៩លាន​ដុល្លារ​ ដែល​ម្ចាស់​គេហដ្ឋាន​នោះ​គឺ​ជា​ម្ចាស់​បទ​ចម្រៀង​ដ៏​ល្បី​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ Happy នោះ​គឺ​លោក​ Pharrel’s William ។

គេហដ្ឋាន​មួយ​នេះ​មាន​ទំហំ​ប្រមាណ​ ៩,០៨០ ហ្វីត​ការ៉េ​ មាន​បន្ទប់​គេង​ចំនួន​៥​ ហើយ​មាន​រៀប​ចំ​ជា​បណ្ណាល័យ​ មាន​កន្លែង​មើល​កុន​ ហើយ​ខាង​លើ​ដំបូល​មាន​អាង​ហែល​ទឹក​ទៀត​ផង​ ។

គួរ​បញ្ជាក់​ថា​មូល​ហេតុ​ដែល​ William ដែល​ជា​ Coach នៃ​កម្មវិធី​ The Voice US និង​ប្រពន្ធ​របស់​គេ​គឺ​លោក​ស្រី​ Hellen សម្រេច​ចិត្ត​លក់​គេហដ្ឋាន​មួយ​នេះ​ព្រោះ​ពួក​គេ​មាន​បំណង​ផ្លាស់​ទៅ​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​ Los Angeles វិញ​ ។

តាម​ពិត​ William ចង់​លក់​គេហដ្ឋាន​មួយ​នេះ​ក្នុង​តម្លៃ​ប្រមាណ​ជា​១២​លាន​ដុល្លារ​តែ​យ៉ាង​ណា​ដោយ​សារ​មាន​ការ​ប្រញាប់ប្រញាល់​ ហើយ​ដឹង​ថា​ Beckham ចង់​បាន​គេហដ្ឋាន​នេះ​គឺ​គេ​បាន​បន្ថយ​តម្លៃ​វា​ខ្លះ​មក​វិញ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Beckham កំពុង​មាន​បំណង​ចង់​ទិញ​គេហដ្ឋាន​មួយ​កន្លែង​របស់​ Pharrel’s William已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ជីវិតនិងសង្គម
Tags: