ទាហាន​អាឡឺម៉ង់ និង ទាហាន​សម័្ពន្ធមិត្ត ឈប់​បាញ់​គ្នា ដើម្បី​ប្រារព្ធ​ថ្ងៃ​បុណ្យ​ណូអែល កាល​សង្គ្រាម​លោក​លើក​ទី១

ស្នូរ​កាំភ្លើង និង រ៉ុកែ្គត​ត្រូវ​បាន​ស្ងប់​ស្ងាត់​តាម​តំបន់​មួយ​ចំនួន​នៅ​សមរភូមិ​ភាគ​ខាង​លិច​ ដើម្បី​ប្រារព្វ​បុណ្យ​សាសនា​របស់​ខ្លួន គឺ បុណ្យ​ណូអែល​នេះ​ឯង ។​

រឿង​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ទី ២៥ ធ្នូ ឆ្នាំ ១៩១៤ នៅ​ពេល​ដែល ទាហាន​របស់​អាឡឺម៉ង់ និង ទាហាន​ចក្រភព​អង់គ្លេស​ច្រៀង​បទ Carol ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ឆ្លង​កាត់​ខ្សែ​បន្ទាត់​សមរភូមិ​ ហើយ​នៅ​តំបន់​ខ្លះ​ពួក​ទាហាន​សម័្ពន្តមិត្ត​បាន​ប្រគំ​ជា​ភ្លេង​ខណៈ​ពេល​ដែល​ទាហាន​អាឡឺម៉ង់​ជា​អ្នក​ច្រៀង​ ។

ដើម​ឡើយ​នៅ​ថ្ងៃ​ទី ៧ ធ្នូ ឆ្នាំ​ដដែល សម្ត៉េច​ប៉ាប Benedict ទី ១៥ ក៏​បាន​ស្នើ​សុំ​ឲ្យ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នេះ ដើម្បី​ទុក​ពេល​សំរាប់​ប្រារព្ធ​បុណ្យ​សាសនា​មួយ​នេះ​ ។ ប៉ុន្តែ​ប្រទេស​ដែល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​នោះ​បាន​បដិសេធ​ជាមួយ​សំណើរ​នោះ …. តែ​អ្នក​ណា​ទៅ​ដឹង នៅថ្ងៃ ២៥ ធ្នូ ១៩១៤ ពួក​កង​ទាហាន បាន​ចេញ​ពី​លេនដ្ឋាន​រួច​ប្រកាស​បទ​ឈប់​បាញ់​នេះ​ដោយ​ខ្លួន​ឯង និង បាន​ប្រារព្ធ​បុណ្យ​ណូអែល​ជាមួយ​គ្នា​យ៉ាង​សប្បាយ ។

កាល​ព្រឹក​ថ្ងៃ​នោះ​ ទាហាន​អាឡឺម៉ង់​មួយ​ចំនួន​បាន​ចេញ​ពី​លេណដ្ឋាន​របស់​ខ្លួន​រូច​ចូល​ទៅ​ជិត​តំបន់​សម្ព័ន្ធមិត្ត​រួច​ស្រែក “រីករាយ​បុណ្យ​ណូអែល – Merry Christmas” ។

ពេល​នោះ ទាហាន​សម្ព័ន្ធមិត្ត​មាន​ទឹក​ចិត្ត​ព្រួយ​បារម្ភ​ក្រែង​ខ្លាច​វា​ជា​ល្បិច​ ប៉ុន្តែ​ពួក​គេ​ឃើញ​ទាហាន​អាឡឺម៉ង់​ម្នាក់ៗ វា​ចេញ​ពី​លេណដ្ឋាន ដោយ​គ្មាន​បំពាក់​អាវុធ​ឬ​ការ​ត្រៀម​ប្រយុទ្ធ​នោះ​ទេ​ ដែល​ក្រោយ​មក​ពួក​គេ​បាន​មក​ចាំ​ដៃ​ជាមួយ​ទាហាន​ខ្លួន​ទៀង​ផង ។ លើស​ពី​នោះ​ ក៏​មាន​ការ​អោយ​កាដូ​គ្នា​ផង​ដែរ ដូច​ជា បារី នំ​ចំណី ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ ការ​ចូល​រួម​លេង​បាល់​ទាត់​ជាមួយ​គ្នា​យ៉ាង​សប្បាយ ដែល​លឺ​តែ​សំលេង​សើច ជំនួស​អោយ​ការ​បាញ់​គ្រាប់​កាំ​ភ្លើង​ដាក់​គ្នា​ ។

កំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​១​នេះ រាល់​បណ្តា​ទាហាន​មិន​ដែល​រំពឹង​ទុក​ថា នឹង​ អាច​ប្រារព្ធ​បុណ្យ​អ្វី​ឡើយ​នៅ​សមរភូមិ ប៉ុន្តែ​ជាក់​ស្តែង សូម្បី​តែ​សង្គ្រាម​ខ្នាត​ពិភពលោក​ទៅ​ហើយ​ ក៏​មិន​អាច​ឈ្នះ​ទឹកចិត្ត​ពល​ទាហាន​ដែល គោរព ស្រលាញ់​បុណ្យ​នេះ អោយ​ប្រារព្ធ​បាន​នោះ​ដែរ​ ។

ហើយ​ពេល​វេលា​ដ៏​ខ្លី​នោះ​ ក៏​អាច​អោយ​ពួក​គេ​អាច​យក​សាក​សព​ទាហាន​របស់​ខ្លួន​ដែល​នៅ​តំបន់​របស់​សត្រូវ​ផង​ដែរ ៕

ប្រែសម្រួល ៖ Limbique
ប្រភព ៖ & google images

  • ទាហាន​អាឡឺម៉ង់ និង ទាហាន​សម័្ពន្ធមិត្ត ឈប់​បាញ់​គ្នា ដើម្បី​ប្រារព្ធ​ថ្ងៃ​បុណ្យ​ណូអែល កាល​សង្គ្រាម​លោក​លើក​ទី១已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: