Liverpool បំបាក់​ Man Utd មិន​ឲ្យ​តដៃ​រួច​នៅ​ Europa League យប់​មិញ​

ក្នុង​ការ​ប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​នៃ​ពាន​រង្វាន់​ Europa League កាល​ពី​យប់​មិញ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ក្លឹប​ហង្ស​ក្រហម​ Liverpool បាន​បំបាក់​ក្រុម​ភ្ញៀវ​បិសាច​ក្រហម​ Manchester United ដោយ​លទ្ធផល​២​ទល់​នឹង​០​ ។

ដោយ​ក្នុង​ការ​ប្រកួត​ក្លឹប​ Liverpool រក​បាន​គ្រាប់​បាល់​ដំបូង​នៅ​នាទី​២០​ដែល​នោះ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ដោយ​កីឡាករ​ Daniel Sturridgeខណៈ​ការ​ប្រកួត​ចេះ​តែ​បន្លាយ​រហូត​ដល់​នាទី​៧៣​ទើប​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​កីឡាករ​ Roberto Firmino បន្ថែម​គ្រាប់​ទី​២​សម្រាប់​ Liverpool ។

គួរ​បញ្ជាក់​ថា​ការ​ប្រកួត​ជើង​ទី​២​រវាង​ក្លឹប​ទាំង​២​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ Old Trafford របស់​ក្លឹប​ Man Utd នា​ថ្ងៃ​១៨​ខែ​មីនា​នេះ​ ។

អត្ថបទ ៖ វិចទ័រ

  • Liverpool បំបាក់​ Man Utd មិន​ឲ្យ​តដៃ​រួច​នៅ​ Europa League យប់​មិញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: