ជំពាក់ប្រាក់ គាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ លក់ឡាយឡុង គឺជា យុទ្ឋសាស្ត្រ នៃឥណទានធនាគារភូមិ(LOLC) នៅខេត្តតាកែវ យកមកអនុវត្តន៍

ខេត្តតាកែវ  ៖ សេចក្តីរាយការណ៍ បានអោយដឹងថា កាលពី រសៀលថ្ងៃទី ២៩កញ្ញា ២០១៦ នៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។មន្ត្រីឥណទាន ធនាគារភូមិ (LOLC) រួមជាមួយនឹងមេភូមិ បានចូលមក គាស់ផ្ទះ ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិទៅលក់ឡាយឡុង ដោយមិនមានដីការរបស់ព្រះ រាជអាជ្ញានិងអាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ចូលរួមនេះសោះឡើយ។ ខណះម្ចាស់ ផ្ទះជាកូនបំណុល តា-យាយ ដែលរវល់ជាប់ ទៅធ្វើបុណ្យ នៅស្រុកកំណើត ទាំង ពីរនាក់ប្តីប្រពន្ធ នៅក្នុងរដូវភ្ជុំបិណ្ឌឆ្ងាយពីផ្ទះបានយំបោកខ្លួន នឹងនឹកស្មានមិន ដល់ថា ពួកមន្ត្រីឥណទានធនាគារ ធនាគារភូមិ(LOLC) បានប្រព្រឹត្តដូចជាចោរ បែបនេះសោះ។ ក្រោយពីគាត់បង់លុយយឺតពេល តាមកាលកំណត់ រយះពេល ជិត ២០ថ្ងៃប៉ុណ្ណោះ។

សេចក្តីរាយការណ៍បន្តថាក្នុងពេលក្រុមមន្ត្រីឥណទានធនាគារភូមិ ខាងលើនោះ គាស់ កកាយផ្ទះសំបែង មានអ្នកជិតខាងឈ្មោះ ចាន់ ពូយ នឹងប្រពន្ធ បានទៅ ហាមឃាត់គេដែរ តែមន្ត្រីឥណទាន ទាំងនោះ មិនព្រមស្តាប់ទេ ថែមទាំងបាន និយាយថា បើសិនជាលោកពូ មកពាក់ព័ន្ធ តើលោកពូជាអ្នក ចេញលុយសង មែន។ ពេលលឺគេនិយាយដូច្នោះ គាត់ក៏បានដកខ្លួនចេញហើយពួកគេធ្វើសកម្ម ភាព អីតាមតែចិត្តរបស់គេ ដោយមិនខ្លាចរអែងច្បាប់សោះឡើយ។

លោកយាយឈ្មោះ ស៊ីង សៀង ដែលជាកូលបំណុលរបស់ធនាគារភូមិ និយាយ រៀបរាប់ទាំងទឹកភ្នែកថា រូបគាត់មិននឹកស្មានថា ធនាគារដែលនិយាយក្តែងៗថា ជួយអភិវឌ្ឍន៍រាស្ត្រតែបែបជាគៀបសង្កាត់រាស្ត្រ ជាន់ករាស្ត្រ ដល់ថ្នាក់នេះសោះ គាត់បាន និយាយទៀតថា គាត់បានដឹងថា គាត់បង់លុយយឺតតាម ការកំណត់ របស់ធនាគារ តែគាត់បានគិតថានឹងយកមាស ទៅលក់សងគេ ដែលរូបគាត់ទុក ក្នុងខ្នើយមាសចំនួន ៥ជី និងខ្សែករផ្លាកទីន ២ជី ជាប់ជាមួយទូរ ក្នុងផ្ទះនោះទៅ លក់ នៅពេលចប់បុណ្យភ្ជុំបិណ្ឌនេះ ក៏ប៉ុន្តែត្រូវក្រុមមន្ត្រី ឥណទាន រួមជាមួយ មេភូមិនាំគ្នាមកគាស់ផ្ទះរបស់គាត់ដែលចាក់សោចោលឆែកឆេររករបស់របរមាន តម្លៃដូចជាទូរនិងគ្រែយកចេញពីផ្ទះ ប្រៀបដូចចោរប្លន់ ដោយយកសម្ភារៈទ្រព្យ សម្បត្តិរបស់គាត់លក់ឡៃឡុង ទៅអោយអ្នកទិញម្នាក់រស់នៅក្នុងឃុំ ជាមួយគ្នា ដើម្បីយកលុយនោះមកបង់បង្គ្រប់សម្រាប់ខែដែលគាត់បានបង់លុយយឺតពេល ។

ដោយរងនូវការឈឺចាប់ ដែលមន្ត្រីឥណទាន ធនាគារភូមិ ខេត្តតាកែវ ចុះមករុះរើ និងគាស់ផ្ទះយកទ្រព្យសម្បត្តិមានតម្លៃ ដោយមិនមានដីការ របស់ព្រះរាជ អាជ្ញា និងអាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធចូលរួម លោកតា លោកយាយ ជាជនរងគ្រោះ បានសុំ ឲ្យអាជ្ញាធរស្រុក-ខេត្ត ជាពិសេស លោក ឡាយ វណ្ណៈ អភិបាលខេត្ត តាកែវ មេត្តាជួយដល់រាស្ត្រ ទន់ខ្សោយផង កុំឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធនាគារមួយចំនួន អនុវត្តន៍ការងាររបស់ខ្លួន ជាមួយកូនបំណុលដូច ករណី ចោរ ប្លន់-ចោរលួចអញ្ចឹង៕

ជំពាក់ប្រាក់ គាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ លក់ឡាយឡុង គឺជា យុទ្ឋសាស្ត្រ នៃឥណទានធនាគារភូមិ(LOLC)  នៅខេត្តតាកែវ យកមកអនុវត្តន៍ ជំពាក់ប្រាក់ គាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ លក់ឡាយឡុង គឺជា យុទ្ឋសាស្ត្រ នៃឥណទានធនាគារភូមិ(LOLC)  នៅខេត្តតាកែវ យកមកអនុវត្តន៍ ជំពាក់ប្រាក់ គាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ លក់ឡាយឡុង គឺជា យុទ្ឋសាស្ត្រ នៃឥណទានធនាគារភូមិ(LOLC)  នៅខេត្តតាកែវ យកមកអនុវត្តន៍ ជំពាក់ប្រាក់ គាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ លក់ឡាយឡុង គឺជា យុទ្ឋសាស្ត្រ នៃឥណទានធនាគារភូមិ(LOLC)  នៅខេត្តតាកែវ យកមកអនុវត្តន៍