សូម​សរសើរ​ក្រុម​កម្ពុជា​ដែល​អាច​ទប់​ត្រឹម​លទ្ធផល​០ទល់​នឹង​៣​ពេល​ប៉ះ​ជាមួយ​នឹង​ជប៉ុន​

ក្នុង​ការ​ប្រកួត​ដែល​ទើប​តែ​បញ្ចប់​​មុន​នេះ​ក្រុម​បាល់​ទាត់​កម្ពុជា​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ដោយ​ទប់​ត្រឹម​លទ្ធផល​០​ទល់​៣​ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ដែល​ជា​ក្រុម​ខ្លាំង​ប្រចាំ​ទ្វីប​អាស៊ី ។

ដោយ​ក្នុង​តង់​ទី​១​ក្រុម​កម្ពុជា​ភ្លាត់​តែ​មួយ​គ្រាប់​ប៉ុនោះ​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​របស់​កីឡាករ​ Honda នៅ​នាទី​២៨​ ។ តែ​ឡែក​នៅ​តង់​ទី​២​ក្រុម​ជប៉ុន​បាន​ព្យាយាម​រហូត​អាច​ទំលុះ​សំណាញ់​ទី​ក្រុម​កម្ពុជា​បាន​២​គ្រាប់​ដោយ​កីឡាករ​ Yoshida នៅ​នាទី​ទី​៥០​ និង​កីឡាករ​ Kagawa នៅ​នាទី​ទី​៦១ ។

ដោយ​ក្នុង​ការ​ប្រកួត​សូម​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ចាំ​ទី​ស៊ូយ៉ាទី​ដែល​បាន​សង្គ្រោះ​បាល់​បាន​ជា​ច្រើន​លើក​ច្រើន​សា​ ហើយ​សូម​សរសើរ​ដល់​សមាជិក​ក្រុម​បាល់ទាត់​កម្ពុជា​ទាំង​អស់​រួម​គ្រូ​បង្វឹក​លោក​ Lee Tae Hoon ផង​ដែរ​ដែល​ព្យាយាម​អស់​ពី​សមត្ថភាព​ ។

សូម​ផ្ញើរ​ពាក្យ​លើក​ទឹក​ចិត្ត​គាំទ្រ​របស់​អ្នក​ទៅ​កាន់​ពួក​គេ​​ដែល​ប្រឹង​ប្រែង​ដើម្បី​កេរ្ដ៍​ឈ្មោះ​ប្រទេស​កម្ពុជា​យើង​ ។

អត្ថបទ ៖ វិចទ័រ

  • សូម​សរសើរ​ក្រុម​កម្ពុជា​ដែល​អាច​ទប់​ត្រឹម​លទ្ធផល​០ទល់​នឹង​៣​ពេល​ប៉ះ​ជាមួយ​នឹង​ជប៉ុន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:បច្ចេកវិទ្យា
Tags: