កូន​ប្រុស​ Zidane កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​សំណាក់​ក្លឹប​មួយ​នៅ​ Premier League

កូនប្រុសច្បងរបស់ Zinedine Zidane គឺ Enzo Zidane ដែលជាកីឡាករមួយរូបលេងនៅក្លឹបយុវជនរបស់ក្លឹប Real Madrid កំពុងត្រូវគេដឹងថាក្លាយជាគោលដៅដែលក្លឹប Middlesbrough ដែលជាក្លឹបទើបឡើងពីក្របខណ្ឌ Championship មកលេងនៅក្របខណ្ឌ Premier League នៅរដូវកាល២០១៦/២០១៧នេះ ។

ដោយយោងតាមប្រភពពី The Sun បានឲ្យដឹងថាក្លឹប Middlesbrough បានដាក់សំណើជាការខ្ចីជើងរយៈពេល១ឆ្នាំចំពោះ Enzo ។ តែយ៉ាងណាបច្ចុប្បន្នខាង Enzo ក៏ដូចជាក្លឹបមិនទាន់មានការឆ្លើយតបអ្វីនៅឡើយទេស្របពេល Enzo កំពុងចូលរួមជាមួយក្លឹប Real Madrid ក្នុងការប្រកួតមិត្តភាពនៅទឹកដីអាមេរិក ។

គួរបញ្ជាក់ថាក្រៅពី Middlesbrough នៅក្លឹបចំនួន៣ផ្សេងទៀតក៏ចាប់អារម្មណ៍លើ Enzo ផងដែរ ប៉ុន្តែគេជឿថាគ្រូបង្វឹក Middlesbrough គឺលោក Aitor Karanka ទំនងជាអាចមានលទ្ធផលភាពខ្ពស់ក្នុងនាំយកគេទៅបានព្រោះគាត់់ធ្លាប់ធ្វើការជាមួយ Zinedine Zidane ពេលនៅ Real Madrid ដូចនេះគាត់ប្រហែលជាអាចបញ្ចុះបញ្ចូលបាន ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កូន​ប្រុស​ Zidane កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​សំណាក់​ក្លឹប​មួយ​នៅ​ Premier League已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: