៤​យ៉ាង​ដែល​ Apple នឹង​ត្រៀម​ប្រកាស​យប់​នេះ

ដូច​ដែល​បាន​គ្រោង​ទុក​យប់​នេះ​Apple នឹង​ត្រៀម​ខ្លួន​ចូល​ក្នុង​ព្រឹត្តិការណ៍​ដែល​ខ្លួន​បាន​រៀប​ចំ​ឡើង។ ព្រឹត្តិការណ៍ Let Us Loop You In ដែល​Apple បាន​ប្រកាស​កាល​ពី​សប្តាហ៏​មុន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ប្រិយមិត្ត​និង​បណ្ដា​អ្នក​សារព័ត៌មាន​បច្ចេកវិទ្យា​នា​យប់​នេះ​ផង​ដែរ។​ក្នុង​ព្រឹត្តិការណ៍​នេះ​ត្រូវ​គេ​រំពឹង​ថា​Apple នឹង​បង្ហាញ​រឿង​បួន​យ៉ាង​:

1. iPhone SE

iPhone SE ជា​​តួ​ឯក​សំខាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​។​សូម​រំលឹក​ថា​បើ​តាម​ការ​បែក​ធ្លាយ​កន្លង​មក​iPhone SE នឹង​មាន​អេក្រង់​ទំហំ​4 អ៊ីញ​ប៉ុន​គ្នា​នឹង​iPhone 5s ដែល​ចេញ​កាល​ពី​៣​ឆ្នាំ​មុន​ ប៉ុន្តែ​SE នឹង​មាន​រួប​រាង​ដូច​ទៅ​នឹង​iPhone 6s ដែល​ទើប​បង្ហាញ​ខ្លួន​កាល​ពី​៦​ខែ​មុន​នេះ។​ចំពោះ​លក្ខណះ​សម្បត្តិ​​ខេមបូមេក​សូម​មិន​ធ្វើ​ការ​ជម្រាប​ជូន​នោះ​ទេ​ដោយ​សារ​តែ​វា​នឹង​ត្រូវ​បង្ហាញ​នា​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​។​

2.  iPad Pro 9.7 inch

អ្វី​ដែល​បាន​លឺ នា​ពេល​នេះ​គឺ​ថា​Apple ប្រហែល​​ជា​លែង​បញ្ចេញ​iPad ត្រកូល​Air ទៀត​ហើយ​តែ​វា​នឹង​ជំនួស​ដោយ​iPad Pro វិញ​ម្ដង​។​យប់​នេះ​ដែរ​Apple នឹង​បញ្ចេញ​iPad Pro ទំហំ​តូច​ជាង​មុន​ត្រឹម​តែ​9.7 អ៊ីញ​ប៉ុន្តែ​វា​នឹង​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ប្រសើរ​ដូច​ទៅ​ហ្នឹង​iPad Pro ដែរ។

3. ម៉ូត​ខ្សែ​ថ្មី​​សម្រាប់​Apple Watch

យប់​នេះ​Apple មិន​បាន​បង្ហាញ​ស៊េរី​ថ្មី​របស់​Apple Watch នោះ​ទេ​តែ​​ក្រុមហ៊ុន​នឹង​បង្ហាញ​ម៉ូត​ខ្សែ​ថ្មី​សម្រាប់​អតិថិជន​ផ្លាស់​ប្ដូរ​ស្តាយ៏​របស់​Apple Watch របស់​ខ្លួន​។

4. ដាក់​អោយ​Update (iOS 9.3, TvOS 9.2, Watch OS 2.2 និង​OS X 10.11.4)

ដំណឹង​ចុង​ក្រោយ​នេះ​ពិត​ជា​ពិសេស​សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្ដា​​ផលិត​ផល​របស់​ក្រុមហ៊ុន​Apple ទាំង​អស់​មិន​ថា​iPhone, iPad, Apple Watch , Macbook ឬក៏​AppleTV ​ដែល​មាន​បំណង​ចង់​​Update ទៅ​Version ថ្មី​​។​ដូច្នេះ​​​ប្រហែល​ជា​ថ្ងៃ​ស្អែក​យើង​នឹង​អាច​Update ទៅ​Version ថ្មី​បាន​ទាំង​អស់​គ្នា​ហើយ​។​អ្វី​ដែល​ពិសេស​នោះ​គឺ​សម្រាប់​​អ្នក​ប្រើ​ប្រាស់​iPhone និង​iPad ផង​ដែរ​ដោយ​សារ​តែ​version 9.3 ត្រូវ​បាន​គេ​អះ​អាង​ថា​អាច​នឹង​ចេញ​អោយ​Jailbreak បាន​ឆាប់​ៗ​តែ​ម្ដង​។

​សង្ឃឹម​ថា​Apple អាច​នឹង​មាន​អ្វី​ភ្ញាក់​ផ្អើល​ជាង​នេះ​ហើយ​រង់​ចាំ​ព្រឹត្តិការណ៍​យប់​នេះ​ទាំង​អស់​គ្នា៕

Source: