ទាហាន​ស្រី​ដ៏​ស្រស់​ស្អាត​​បំផុត​ក្នុង​​ពិភព​លោក​កំពុង​តែ​ល្បី​ក្នុង​អ៊ីនធឺណិត

រូបថត​ទាហាន​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ត្រូវ​បាន​គេ​ធ្វើ​ការ​ចែក​រំលែក​ពាស​ពេញ​ អ៊ីនធឺណិត ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម​នានា​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

គ្រប់​គ្នា​បាន​សរសើរ​ពី​រូប​សម្រស់​របស់​នារី​ដ៏​ស្រស់​ស្អាត​​ម្នាក់​នេះ​មិន​ដាច់​ពី​មាត់ ហើយ​បុរស​ៗ​ជា​ច្រើន​បាន​ធ្លាក់​ទៅ​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង​ទៀត​ផង​។ ក្នុង​នោះ​ក៏​មាន​អ្នក​ខ្លះ​បាន​និយាយ​ថា​ស្រស់​ស្អាត​បែប​នេះ​មិន​គួរ​ណា​ទៅ​ធ្វើ​ជា​ទាហាន​នោះ​ទេ គួរ​តែ​ក្លាយ​ជា​អ្នក​បង្ហាញ​ម៉ូត​ ឬ​តារា​សម្ដែង​វិញ​ល្អ​ជាង។

បើ​តាម​រយៈ​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​គេហទំព័រ Viral4real បាន​ឲ្យ​ដឹង​ថា​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Elena Delegioz ជា​ជន​ជាតិ​រុស្សី។ ប្រភព​ដដែល​បាន​បន្ត​ថា​ ការ​ពិត​នាង​មិន​មែន​ជា​ទាហាន​​នោះ​ទេ ប៉ុន្តែ​នាង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​សម្ភារៈ​ទាំង​អស់​នេះ​។មិន​ត្រឹម​តែ​​ចូល​ចិត្ត​នោះ​ទេ នាង​ក៏​ចង់​បើក​​ហាង​លក់​សំលៀក​បំពាក់ និង​សម្ភារៈ​ទាហាន​ផង​ដែរ។

ពាក្យ​ដែល​ថា​នាង​ជា​ទាហាន​គឺ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ តែ​ពាក្យ​ដែល​ថា​ស្រស់​ស្អាត​គឺ​ជា​ការ​ពិត 100%៕

ប្រែសម្រួល ៖ Mini Nano

  • ទាហាន​ស្រី​ដ៏​ស្រស់​ស្អាត​​បំផុត​ក្នុង​​ពិភព​លោក​កំពុង​តែ​ល្បី​ក្នុង​អ៊ីនធឺណិត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: