នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​របស់​តុលាការខេត្ត

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន លេខ​៣១/២០១៦​ចុះ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦ ចេញ​ដោយ​លោក សំ ប៊ុ​ន​ពៅ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ សឿ​ត វិ​ណៃ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២ ខែ វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បន្ទាប់​ពី​រូបគេ​បាន​រត់គេច​ខ្លួន​បាត់​មួយ​រយៈ​។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​នគរបាល ស្រុក​ពួក​បាន​ចុះ​អនុវត្ត​ដីកា សាលាដំបូង​ខេត្តសៀមរាប បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ឈ្មោះ សឿ​ន វិ​ណៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ពី​បទ​ជួញដូរ​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្តកាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ទៅ សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៦ ចាត់ការ​តាម​នីតិវិធី​៕