ហេតុផល ៣ យ៉ាង​ដែល​លុយ​មិន​អាច​ធ្វើ​អោយ​អ្នក​រីករាយ​បាន​គ្រប់​ពេល

មនុស្ស​ជា​ច្រើន​តែងតែ​គិត​ថា​ចង់​ប្រាថ្នា​ក្លាយ​ទៅ​ជា​អ្នក​មាន​ស្តុក​ស្ដម្ភ​ នៅ​ថ្ងៃ​ណា​មួយ​នៃ​ជីវិត​។ពោល​មាន​ន័យ​ថា​ មាន​លុយ​កាន់​តែ​ច្រើន​ធ្វើ​អោយ​ជីវិត​កាន់​តែ​សប្បាយ​ និង​ត្រចះត្រចង់​។ជា​ការ​ពិត​ណាស់​អំណាច​នៃ​ទឹក​ប្រាក់​អាច​គ្រប់គ្រង​លើ​ជីវិត​របស់​អ្នក​តែ​មិន​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​ទាំង​ស្រុង​បានទេ។​

មនុស្ស​យើង​ម្នាក់ៗ​តែង​តែ​ប្រើ​ទឹក​លុយ​ទិញ​ វត្ថុ​មាន​តម្លៃ​ គ្រឿង​អលង្ការ​ និង​សម្ភារៈ​ទាន់​សម័យ​គ្រប់​បែប​យ៉ាង​ ដែល​ខ្លួន​ពេញ​ចិត្ត​ដើម្បី​ធ្វើ​អោយ​ខ្លួន​សប្បាយ​រីករាយ​ និង​ទទួល​បាន​សុភមង្គល​ពេញ​លេញ។​ ប៉ុន្តែ​សូម​អ្នក​ចង​ចាំ​ថា​ របស់​ទាំង​នោះ​មិន​មែន​ជា​សុភមង្គល​ពិត​របស់​លោក​អ្នក​ឡើយ​។ដូចនេះ យើង​ទាំង​អស់​គ្នា​គូរ​តែ​ព្យាយាម​យល់​អោយ​ច្បាស់​ពី​អត្ថន័យ​ពិត​នៃ​ជីវិត​និង​គោល​បំណង​ពិត​ប្រាកដ​នៃ​ការ​ប្រើប្រាស់​លុយ​ក្នុង​ជីវិត​របស់​អ្នក។វា​អាច​ផ្ដល់​អោយ​មនុស្ស​យើង​នូវ​អារម្មណ៍​ដែល​កាន់​តែ​មាន​អនុភាព​និង​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​នេះ​ប៉ុន្តែ​មិនមែន​ជា​ភាព​សប្បាយ​រីករាយ​ពិត​ប្រាកដ​​នោះ​ឡើយ។​
ហេតុផល​ទាំង​នោះ​គឺ

១. ភាព​តាន​តឹង​(ស្ត្រេស)
លុយ​គឺ​ជា​មូល​ហេតុ​ដែល​ចម្បង​នៃ​ភាព​តាន​តឹង​។ មនុស្ស​ម្នាក់​ៗ​ តែង​គិត​រក​គ្រប់​វិធី​ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​ខ្លួន​ក្លាយ​ជា​អ្នក​មាន​ប៉ុន្តែ​ក្រោយ​ពី​បាន​ក្លាយ​ជា​អ្នក​មាន​ហើយ​បែរ​ជា​ធ្វើ​អោយ​ខ្លួន​កាន់​តែ​មាន​អារម្មណ៍​តាន​តឹង​ទៅ​វិញ​។តើ​លោក​អ្នក​ដឹង​ទេ​ថា មូល​ហេតុ​នេះ​កើត​ឡើង​ដោយ​សារ​អ្វី?​
អ្នក​ក្រ​ព្យាយាម​យ៉ាង​ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​មាន​ តែ​ពេល​ដែល​បាន​ក្លាយ​ជា​អ្នក​មាន​ហើយ​បែរ​ជា​ទទួល​នូវ​អារម្មណ៍​ភ័យ​ខ្លាច​ក៏​ព្រោះ​តែ​ភ័យ​ខ្លាច​ខ្លួន​ក្លាយ​ទៅ​ជា​ក្រ​វិញ​។ ម្យ៉ាង​វិញ​ទៀត​ ដោយ​សារ​តែ​ភាព​ភ័យ​ក្លាយ​បាន​ធ្វើ​អោយ​អ្នក​ព្យាយាម​តស៊ូ​គិត​រក​ពី​វិធី​ថ្មីៗ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ទៀត​ ដោយ​ធ្វើ​អោយ​អ្នក​ភ្លេច​គិត​នូវ​បញ្ហា​ដែល​និង​កើត​ឡើង​លើ​រូប​អ្នក​ដោយ​មិន​ដឹង​ខ្លួន​ នោះ​គឺ​បញ្ហា​សុភាព​។ សូម​ចាំ​ថា​ “មាន​លុយ​ធំ​ – មាន​បញ្ហា​ធំ»?

២.បាត់​បង់​ទំនាក់​ទំនង​(មិត្ត​ភាព)​
ប្រាក់​ជា​មូល​ហេតុ​ធំ​ដ៏​បំផុត​ដែល​ធ្វើ​អោយ​បាត់​បង់​ទំនាក់​ទំនង​(មិត្តភាព)ហើយ​ក៏​ជា​វិធី​ដែល​លឿន​បំផុត​ដែល​ធ្វើ​អោយ​អ្នក​កាន់​ឃ្លាត​ឆ្ងាយ​ពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។ ឧទាហរណ៍ ៖ បុគ្គល​ម្នាក់​បាន​ ផ្ដល់​ប្រាក់​កម្ចី​ចំនួន​យ៉ាង​ច្រើន​ទៅ​ឱ្យ​មិត្ត ភក្តិ​ដ៏​ល្អ​បំផុត​របស់​គេ ​។ អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​មក​ បុគ្គល​ដែល​អោយ​ប្រាក់​គេ​ខ្ចី​នោះ​ចាប់​ផ្ដើម​ត្រូវ​ការ​ប្រាក់​ ប៉ុន្តែ​គេ​មិន​អាច​ទំនាក់​ទំនង​ទៅ​មិត្ត ភក្តិ​ដែល​បាន​ខ្ចី​ប្រាក់​នោះ​ទេ។មិត្ត ភក្តិ​ដែល​បាន​ខ្ចី​ប្រាក់​នោះ​បាន​ព្យាយាម​គេច​មុខ​ ដោយ​សារ​មិន​ចង់​សង​ប្រាក់​ដែល​បាន​ខ្ចី។ដោយ​សារ​តែ​មូល​ហេតុ​នេះ​គាត់​គិត​ថា​លុយ​គឺ​អាក្រក់។​ចុង​ក្រោយ​គាត់​បាន​សម្រេច​ចិត្ត​ថា​ គាត់​មិន​ត្រូវ​ការ​ប្រាក់​នោះ​មក​វិញ​ទេ​ ប៉ុន្តែ​ហួស​ពេល​អស់​ទៅ​ហើយ​ មិត្ត​ភាព​មិន​អាច​ចាប់​ផ្ដើម​សារ​ជា​ថ្មី​បាន​ឡើយ​។ ចូរ​កុំ​ឱ្យ​លុយ​ បំផ្លាញ​ទំនាក់​ទំនង​របស់​អ្នក​ជា​មួយ​នឹង​ ឪពុក​ម្ដាយ​ បង​ប្អូន​ មិត្ត ភក្តិ ​ប្ដី​ប្រពន្ធ​ ឬ​ អ្នក​រួម​ការងារ​។

៣.លុយ​គឺ​ជា​ញៀន(ប្រាក់​គឺ​ជា​អំណាច​ញៀន)​
សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​ញៀន​នឹង​លុយ​ដូច​ជា​​ការ​ញៀន​ល្បែង​ឬ សុរា​ដែរ។ ជា​រៀង​រាល់​ថ្ងៃ​អ្នក​ក្រោក​ឡើង​ជាមួយ​នឹង​គំនិត​ធ្វើ​យ៉ាង​ណា​ដើម្បី​អោយ​មាន​លុយ​កាន់​តែ​ច្រើន​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ទៅ​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ ដូច​ជា​៖ ទៅ​ដើរ​ទិញ​ឥវ៉ាន់ , មើល​គុន, ទិញ​សម្ភារៈ​ទំនើប , និង​ធ្វើអ្វី​ផ្សេងៗ​ទៀត​នៅ​ពេល​ដែល​ខ្លួន​ទទួល​អារម្មណ៍​មិន​សប្បាយ​ចិត្ត។ ពេល​អ្នក​មិន​សប្បាយ​ចិត្ត​ តើ​ទង្វើ​បែប​នេះ​ធ្វើ​អោយ​អារម្មណ៍​របស់​អ្នក​ប្រសើរ​ជាង​មុន​មែន​ឬ​ទេ?​ សូម​បញ្ឈប់​អោយ​លុយ​អាច​បង្គាប់​ជីវិត​របស់​អ្នក។ មនុស្ស​ម្នាក​ៗ​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​ជម្នះ​លើ​លុយ!​ ចូរ​យក​ជំហាន​តូច​មួយ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​លុប​បំបាត់​ការ​ញៀន​ពី​ជីវិត​របស់​អ្នក។​
ពិភព​លោក​សព្វ​ថ្ងៃនេះ​ត្រូវ​បាន​ផ្ដើម​ដោយ​ពី​ការ​មាន​ប្រាក់​ ដែល​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​យើង​គិត​ថា​ប្រាក់​សំខាន់​​សម្រាប់​ជីវិត​រស់​នៅ។ តែ​ទោះ​ជា​យ៉ាង​ណា​ សូម​រំ​ឭក​ផង​ដែរ​អំពី​អ្វី​ដែល​មាន​តម្លៃ​បំផុត​ធំ​ជាង​លុយ​ក្នុង​ជីវិត​នោះ​គឺ​សេចក្ដី​ស្រឡាញ់​ក្រុម​គ្រួសារ​និង​សុភមង្គល។​ លុយ​គឺ​ជា​ឧបករណ៍​ដែល​មាន​ប្រយោជន៍​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ឈាន​ទៅ​ដល់​គោល​ដៅ​របស់​អ្នក។​ ប៉ុន្តែ​លុយ​មិន​អាច​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត​ដូច​នេះ​សូម​កុំ​រក្សា​វា​នៅ​ក្នុង​ចិត្ត​ព្រោះ​ប្រាក់​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទាំង​អស់​ឡើយ។​

តើ​អ្នក​គិត​ថា​លុយ​អាច​ធ្វើ​អោយ​លោក​អ្នក​អស្ចារ្យ​មែន​ឬ?​ តើ​លោក​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន​មែន​ឬ?​

អត្ថបទ  ៖ រស្មី
រក្សាសិទ្ធិដោយ ©ខេមបូមេក

  • ហេតុផល ៣ យ៉ាង​ដែល​លុយ​មិន​អាច​ធ្វើ​អោយ​អ្នក​រីករាយ​បាន​គ្រប់​ពេល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ចំនេះដឹង
Tags: