រំលឹក​បទល្បី ” លោក​ឪពុក ” របស់​លោក ព្រាប សុវត្ថិ ក្នុង​ថ្ងៃ ទិវាបិតាពិភពលោក

សម្រាប់​ក្នុង​ទិវា​បិតា​ពិភព​លោក ២១ មិថុនា ២០១៥, CAMBOMAG សូម​លើក​យក​បទ​ចម្រៀង​មួយ​បទ​របស់​ លោក ព្រាប សុវត្ថិ ដែល​ជា​សាច់រឿង​ពិត​របស់​លោក ហើយ​​អត្ថន័យ​​ក្នុង​បទ​ចម្រៀង​នេះ​ចង់​និយាយ​ពី​គុណ​របស់​ឪពុក។

អត្ថន័យ​បទ​ចម្រៀង​នេះ​ពិត​ជា​សាក​សម​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ។  សម្រាប់​ប្រិយមិត្ត​ទាំង​អស់​គ្នា​កុំ​ភ្លេច​និយាយ​ពាក្យ​ អរគុណ ទៅ​កាន់​លោក​ឪពុក​របស់​អ្នក ហើយ​នឹង​ធ្វើ​អ្វី​ម្យ៉ាង​​ដើម្បី​​ឲ្យ​គាត់​រីករាយ តែ​មិន​មែន​ធ្វើ​ល្អ​សម្រាប់​តែ​ថ្ងៃ​នេះ​មួយ​ថ្ងៃ​ ហើយ​ថ្ងៃ​ក្រោយ​ធ្វើ​អាក្រក់​នោះ​ទេ សូម​ធ្វើ​ល្អ​ដាក់​គាត់​ជា​រៀង​រហូត។

សម្រាប់​លោក​ឪពុក​របស់​ខ្ញុំ ខ្ញុំ​ចង់​និយាយ​ថា​ ៖

 ខ្ញុំ​ស្រលាញ់​លោក​ប៉ា​ខ្លាំង​ណាស់ អរគុណ​សម្រាប់​ក្ដី​ស្រលាញ់ ការ​ចិញ្ចឹម​បីបាច់​របស់​លោក​ប៉ា​សម្រាប់​រូប​កូន​ម្នាក់​នេះ។

តោះ​បង្វែរ​អារម្មណ៍​មក​ស្ដាប់​​បទ​ចម្រៀង​របស់​លោក​ ព្រាប សុវត្ថិ​ ទាំងអស់​គ្នា ៖

អត្ថបទដោយ ៖ Mr DEE
រក្សាសិទ្ធិដោយ ៖ ©CAMBOMAG

  • រំលឹក​បទល្បី ” លោក​ឪពុក ” របស់​លោក ព្រាប សុវត្ថិ ក្នុង​ថ្ងៃ ទិវាបិតាពិភពលោក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ចំនេះដឹង
Tags: